កីឡា
Barcelona នឹងមិនចុះកុងត្រាទិញ Traore ឡើយ
យោងតាមការចេញផ្សាយ ដោយកាសែតអេស្បាញ Marca នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Barcelona នឹងមិនចំណាយលុយដើម្បីទិញ យកកីឡាករខ្សែប្រយុទ្ធ Adama Traore ឡើយនៅចុងបញ្ចប់នៃរដូវកាលនេះ។ កីឡាករវ័យ២៦ឆ្នាំរូបនេះ បានផ្ទេរមកចូលរួមជាមួយនឹងកីឡាដ្ឋាន Camp Nou ក្នុងលក្ខខណ្ឌជាកីឡាករខ្ចីជើង តាំងតែពីខែមករាជាមួយ នឹងលក្ខខណ្ឌក្នុងការ ចំណាយលុយយ៉ាងហោចណាស់ ៣០លានអឺរ៉ូទៀត ប្រសិនបើចង់បានកីឡាករ អេស្បាញរូបនេះជាផ្លូវការ។...