កីឡា

Barcelona នឹងមិនចុះកុងត្រាទិញ Traore ឡើយ

យោងតាមការចេញផ្សាយ ដោយកាសែតអេស្បាញ Marca នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Barcelona នឹងមិនចំណាយលុយដើម្បីទិញ យកកីឡាករខ្សែប្រយុទ្ធ Adama Traore ឡើយនៅចុងបញ្ចប់នៃរដូវកាលនេះ។

កីឡាករវ័យ២៦ឆ្នាំរូបនេះ បានផ្ទេរមកចូលរួមជាមួយនឹងកីឡាដ្ឋាន Camp Nou ក្នុងលក្ខខណ្ឌជាកីឡាករខ្ចីជើង តាំងតែពីខែមករាជាមួយ នឹងលក្ខខណ្ឌក្នុងការ ចំណាយលុយយ៉ាងហោចណាស់ ៣០លានអឺរ៉ូទៀត ប្រសិនបើចង់បានកីឡាករ អេស្បាញរូបនេះជាផ្លូវការ។

ទោះបីជាយ៉ាងណាក្តីប្រភពដដែលនេះ បានអះអាងថា Barcelona នឹងអនុញ្ញាតិឲ្យ Traore ត្រឡប់ទៅកាន់ក្លឹបចាស់ Wolves វិញដោយជំនួសជាកិច្ចការងារ ប្រឹងប្រែងក្នុងការថែរក្សាកីឡាករ Ousmane Dembele វិញ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top