កីឡា

Juventus ជ្រើសយកជម្រើសដើម្បីទិញ Chiesa ដាច់ពី Fiorentina

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបយក្សអ៊ីតាលី Juventus បានសម្រេចជ្រើសយកវិធីក្នុងការ ចរចាទិញយកកីឡាករខ្សែប្រយុទ្ធស្លាប Federico Chiesa ជាមួយនឹងតម្លៃខ្លួនប្រមាណជា ៤០លានអឺរ៉ូ។

Chiesa ដែលបច្ចុប្បន្នកំពុងលេងឲ្យ Juventus ក្នុងលក្ខខណ្ឌខ្ចីជើងនៅឡើយពីក្លឹប Fiorentina តាំងតែពីឆ្នាំ២០២០ ជាមួយនឹងតម្លៃខ្ចីជើង ប្រមាណជា ៥លានអឺរ៉ូក្នុងមួយឆ្នាំ។

កីឡាករវ័យ២៤ឆ្នាំរូបនេះ ក៏មានបំណងចង់បន្តរស់នៅជាមួយនឹង Juventus ផងដែរប៉ុន្តែចាំបាច់ត្រូវ បំពេញតាមលក្ខខណ្ឌមួយ ចំនួនតាមកុងត្រា នាពេលកន្លងមកដូចជាការជួយឲ្យ Juventus អាចលេងនៅ Champions League នារដូវកាល២០២២-២០២៣នេះជាដើម៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top