កីឡា

CR7 បង្ហើបពីការប្តេជ្ញាចិត្ត បន្តជាមួយនឹង Old Trafford បន្ទាប់ពីរដូវកាល ដែលគួរឲ្យខកចិត្តនេះ

កីឡាករខ្សែប្រយុទ្ធជើងចាស់ CR7 មួយរយៈចុងក្រោយនេះត្រូវបាន គេសួរជាសំណួរជាច្រើនថាតើ គាត់នឹងអាចសម្រេចចិត្តបន្តឬចាកចេញពី Old Trafford នៅចុងរដូវកាលនេះ ប៉ុន្តែកីឡាករផ្ទាល់ចុងក្រោយនេះ បានបង្ហាញថា ដូចជាមិនមានផែនការទាំងនោះឡើយ។

កីឡាកររូបនេះបានបង្ហើបថា គាត់នឹងនៅតែបន្តធ្វើការទៀតជាមួយនឹង Old Trafford នៅរដូវកាលក្រោយហើយ អះអាងថាភាពអស្ចារ្យនឹង អាចវិលត្រឡប់មកកាន់ទឹកដី Old Trafford វិញជាមិនខាន។

CR7 បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង នៅក្នុងយុទ្ធនាការរដូវកាលនេះ បន្ទាប់ពីបានសម្រេចចិត្តវិលត្រឡប់ មកកាន់ទឹកដីចាស់នេះវិញ ព្រមទាំងអាចស៊ុតបញ្ចូលទីដល់ទៅ ២៤គ្រាប់ម្នាក់ឯងផង ប៉ុន្តែនៅតែមិនអាចជួយអ្វីដែល Man UTD ឡើយសូម្បីតែក្រុមកំពូលតារាងទាំង៤ឬ Top4 ក្តី៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top