អាមេរិក៖ មន្ទីរបញ្ចកោណបានចាប់ផ្តើមឧបករណ៍រាយការណ៍តាមអ៊ីនធើណេតសម្រាប់បុគ្គលិកសហព័ន្ធអាមេរិកបច្ចុប្បន្ន ឬអតីតដែលអាចមានចំណេះដឹងផ្ទាល់នៃសកម្មភាពរបស់រដ្ឋាភិបាលទាក់ទងនឹងបាតុភូតមិនប្រក្រតីមិនស្គាល់អត្តសញ្ញាណ (UAP) ជាពាក្យផ្លូវការសម្រាប់អ្វីដែលត្រូវបានពិពណ៌នាពីមុនថា ជា UFOs ។ ការិយាល័យដំណោះស្រាយភាពមិនប្រក្រតីនៃដែនទាំងអស់ (AARO) ជាទីភ្នាក់ងារសហព័ន្ធឈានមុខគេបានបង្កើតឡើងដើម្បីស៊ើបអង្កេត UAP ផ្នែកមួយនៃច្បាប់គោលនយោបាយការពារជាតិឆ្នាំ ២០២១ របស់សភាសហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងប្រើប្រាស់ព័ត៌មានណាមួយដែលខ្លួនបានទទួលជាផ្នែកនៃរបាយការណ៍ស្តីពីបាតុភូតនេះ។ យោងតាមមន្ត្រីបានឲ្យដឹងថា គេហទំព័របានដំណើរការលើអ៊ីនធើណេតកាលពីថ្ងៃអង្គារ អំពាវនាវឲ្យមានការដាក់ស្នើពីបុគ្គលិកសហព័ន្ធពីមុន ឬបច្ចុប្បន្នជាមួយនឹងចំណេះដឹងផ្ទាល់អំពីកម្មវិធី ឬសកម្មភាពរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកទាក់ទងនឹង UAP...
អាមេរិក ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា ទីភ្នាក់ងារអវកាស អាមេរិកបានបង្ហាញ ការរកឃើញពីក្រុមវិទ្យាសាស្ត្រ ដែលពឹងផ្អែកគ្នាទៅវិញទៅមក ដើម្បីវិភាគបាតុភូតមិនប្រក្រតី ដែលមិនស្គាល់អត្តសញ្ញាណ ហើយវាក៏បង្ហាញឈ្មោះនាយកថ្មីនៃការស្រាវជ្រាវ UAP ផងដែរ ។ រដ្ឋបាលអាកាសយានិក និងអវកាសជាតិអាមេរិក (NASA) បានដាក់ការងឿងឆ្ងល់ អំពីវីដេអូដ៏ពេញនិយមបំផុតមួយ ត្រូវបានហៅថា...
អាមេរិក៖ របាយការណ៍មួយបាននិយាយថា UFOs មួយត្រូវបានបាញ់ទម្លាក់ កាលពីចុងសប្តាហ៍មុនដោយ កងទ័ពអាកាសសហរដ្ឋអាមេរិក ជាមួយនឹងកាំជ្រួចដែលមានតម្លៃ ៤០០,០០០ដុល្លារ វាគ្រាន់តែជបាល់មួយមានតម្លៃចំនួន ១២ដុល្លារជាកម្មសិទ្ធិរបស់ក្លិប Illinois ប៉ុណ្ណោះយោងតាមការ ចេញផ្សាយពីគេហទំព័រ MSN ។ កងពលតូច Northern Illinois Bottlecap Balloon Brigade បានប្រាប់...
អាមេរិក៖ ទិន្នន័យបានបង្ហាញថា វត្ថុហោះដែលមិនស្គាល់អត្តសញ្ញាណជាង ២៦.០០០វត្ថុត្រូវបានគេមើលឃើញឡើង លើផ្ទៃមេឃ ទូទាំងសហរដ្ឋអាមេរិកក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ បន្ទាប់ពីអាមេរិកបានបាញ់ទម្លាក់ ពីលើរដ្ឋអាឡាស្កា កាណាដា និងម៉ុនតាណា នៅចុងសប្តាហ៍នេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ផែនទីដែលទាញចេញពី National UFO Reporting Center (NUFORC) បង្ហាញពីចំនួននៃការមើលឃើញក្នុងរដ្ឋនីមួយៗ ដោយរដ្ឋកាលីហ្វ័រញ៉ាជាប់ចំណាត់ថ្នាក់កំពូលជាមួយនឹង...