ប្រកួតនៅពូល B យប់មិញនេះអង់គ្លេស ដែលមានពិន្ទុនៅកំពូលតារាង បានយកឈ្នះវេលងាយ ក្នុងលទ្ធផល៣ទល់នឹង០ បន្តឈរនៅកំពូលតារាង និងជាស្វ័យប្រវត្តិឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ នៃការប្រកួតបាល់ទាត់ពិភពលោក។ អង់គ្លេសស៊ុតបានដល់ទៅ១៨ដង និងចំគោលដៅបាន៧ដង ខណៈដែលគ្រាប់បាល់ដំបូង កើតឡើងនៅតង់ទី២នាទីទី៥០ ដោយកីឡាករ Marcus Rashford ដោយមិនបាន១នាទីផង កីឡាករ Phil Foden អាចរកបន្ថែមមួយគ្រាប់ទៀត...
នៅពូល A ជម្រើសជាតិហូឡង់កំពុងឈរនាំមុខគេ ក្នុងកំពូលតារាងមាន៣ពិន្ទុ ប៉ុន្តែទោះបីជាយ៉ាងណាក្តី២ក្រុមទៀត ក៏មាន៣ពិន្ទុដូចគ្នាដែរ ដោយខុសគ្នាតែគ្រាប់បាល់បញ្ចូលទីប៉ុណ្ណោះ។ អេក្វាឌ័រដែលមានចំណាត់ថ្នាក់លេខ២ ក្នុងពូលនឹងត្រូវប្រកួតជាមួយ នឹងសេនេហ្គាល់ ដែលមាន៣ពិន្ទុដូចគ្នាដែរក្នុងពូល។ ប្រកួតយប់នេះអេក្វាឌ័រ មានភាគរយឈ្នះ៣៩ភាគរយ ខណៈដែលសេនេហ្គាល់ មានត្រឹមតែ៣១ភាគរយ ហើយភាគរយស្មើមានទៅដល់៣០ភាគរយ។ សម្រាប់ជម្រើសជាតិកាតាដែលជាម្ចាស់ផ្ទះវិញ នឹងត្រូវប្រកួតប៉ះក្រុមហូឡង់ នៅក្នុងប្រកួតកាត់សេចក្តីចុងក្រោយរបស់ខ្លួន ថានឹងត្រូវធ្លាក់ចេញពីវគ្គ ១៦ក្រុមចុងក្រោយជាផ្លូវការ៕ប្រែសម្រួល៖ស៊ុនលី
ការប្រកួតពូល A ឈានមកដល់ការប្រកួតជុំទី៣ ខណៈដែលកាតា ច្បាស់ទៅហើយថា នឹងមិនអាចចូលរួមវគ្គ១៦ក្រុម ចុងក្រោយបានឡើយ ខណៈដែលហូឡង់ ដែលជាអ្នកនាំមុខគេ ក្នុងពូលមានសង្ឃឹមច្រើនជាងគេ។ យប់នេះម្ចាស់កាតា នឹងត្រូវប្រកួតប៉ះហូឡង់ទាំងដែលខ្លួន មិនទាន់មានពិន្ទុសោះក្នុងដៃ ហើយហូឡង់កំពុងត្រូវការចាំបាច់៣ពិន្ទុ ដើម្បីធានាឲ្យបានច្បាស់ថា នឹងអាចឈានទៅប្រកួត ក្នុងវគ្គ១៦ក្រុមចុងក្រោយ។ អេក្វាឌ័រនៅលេខ២ ក្នុងពូលនឹងត្រូវប្រកួតប៉ះសេនេហ្គាល់ ដែលមាន៣ពិន្ទុដូចគ្នា ប៉ុន្តែប្រសិនបើក្រុមទាំង២ស្មើគ្នា ហើយកាតាយកឈ្នះហូឡង់នោះ...
ការប្រកួតពូល H រវាងក្រុមប៉ទុយហ្គាល់ និងក្រុមអ៊ុយរ៉ាហ្គាយ ជាមួយនឹងលទ្ធផល២ ទល់នឹង០ ខណៈដែលគ្រាប់បាល់ទាំងពីរ រកបានដោយកីឡាករ Bruno Fernandes ទាំង២គ្រាប់ម្នាក់ឯង និងជាគ្រាប់បាល់ ១១ម៉ែត្រទាំង២គ្រាប់ផងដែរ។ ប៉ទុយហ្គាល់គ្រប់គ្រងបាល់ បានទៅដល់៦០ភាគរយ និងស៊ុតចេញបានដល់ទៅ១៥គ្រាប់ ចំគោលដៅតែ៣គ្រាប់ប៉ុណ្ណោះ ខណៈដែលអ៊ុយរ៉ាហ្គាយ ស៊ុតបាន១១ដង និងចំគោលដៅបាន៣ដងដូចគ្នា តែមិនមានសំណាងឡើយ។ គ្រាប់បាល់ដំបូងកើតឡើង...
ដូហា៖នាយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិស្វីល ក្នុងលទ្ធផល ១ ទល់នឹង ០សម្រាប់ពូល G នៃព្រឹត្តិការណ៍ការប្រកួតកីឡា បាល់ទាត់ពិភពលោក “World Cup” នៅ Education City ប្រទេសកាតា ។ សម្រាប់ការប្រកួតកន្លងមក ពូល G...
ដូហា៖នាយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ បានយកឈ្នះក្រុមបាល់ទាត់ ជម្រើសជាតិអ៊ុយរូហ្គាយ ក្នុងលទ្ធផល ២ ទល់នឹង ០សម្រាប់ពូល H នៃព្រឹត្តិការណ៍ការប្រកួតកីឡា បាល់ទាត់ពិភពលោក “World Cup” នៅ Education City ប្រទេសកាតា៕ ដោយ៖លី ភីលីព
កាតា ៖ ការមើលឃើញរបស់អ្នកគាំទ្រ ជនជាតិជប៉ុន នៅការប្រកួតបាល់ទាត់ពិភពលោក ដាក់ធុងសំរាម បន្ទាប់ពីការប្រកួតមួយ ទោះបីឈ្នះឬចាញ់ តែងតែធ្វើឲ្យអ្នកមិនមែន ជាជនជាតិជប៉ុន ភ្ញាក់ផ្អើល កីឡាករជប៉ុន មានភាពល្បីល្បាញ ដោយសារធ្វើដូចគ្នា នៅក្នុងបន្ទប់ស្លៀកពាក់ ក្រុមរបស់ពួកគេ ដោយព្យួរកន្សែង សម្អាតកម្រាលឥដ្ឋ និងថែមទាំងបន្សល់ទុក លិខិតថ្លែង អំណរគុណផងដែរ ។...
ដូហា ៖ កីឡាករ Cody Gakpo បានស៊ុតបាល់បញ្ចូលទីម្តងទៀត នៅ World Cup ប៉ុន្តែហូឡង់ បានខកខានឱកាសក្នុងការ ទទួលបានកៅអីទៅវគ្គ ១៦ ក្រុមចុងក្រោយ កាលពីថ្ងៃសុក្រ ខណៈពួកគេបានបញ្ចប់ លទ្ធផលស្មើ ១-១ ដោយប្រកួតជាមួយអេក្វាឌ័រ ជាលទ្ធផលបានទម្លាក់ ប្រទេសម្ចាស់ផ្ទះកាតា យោងតាមការចេញផ្សាយ...
ដូហា៖ នាយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រុមបាល់ទាត់ជម្រើសជាតិកាតា បន្តចាញ់ក្រុមបាល់ទាត់ជម្រើសជាតិ សេណេហ្គាល់ក្នុងលទ្ធផល ១ ទល់ ៣ នៃព្រឹត្តិការណ៍ការប្រកួតកីឡា បាល់ទាត់ពិភពលោក “World Cup”នៅកីឡដ្ឋាន Al Tummy ប្រទេសកាតា៕
ដូហា ៖ ការធ្វើដំណើរក្នុង ព្រឹត្តិការចណ៍ការប្រកួត World Cup នេះត្រូវបានគេសន្មត់ថា មានភាពងាយស្រួល ក្នុងប្រទេសម្ចាស់ផ្ទះតូចមួយ នៃប្រទេសកាតា បន្ទាប់ពីអ្នកគាំទ្រ ត្រូវហោះហើររយៈពេលយូរ រវាងទីក្រុងនានា ក្នុងការប្រកួត៣លើកចុងក្រោយ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ កីឡដ្ឋានចំនួន៨ ក្នុងប្រទេសកាតា ស្ថិតនៅក្នុង ឬនៅជិតរដ្ឋធានី ដូច្នេះអ្នកគាំទ្រមិនចាំបាច់...