អាមេរិក៖ក្រុមហ៊ុន Google បាននិយាយថា ការជួសជុលរបស់ខ្លួនសម្រាប់មុខងារសម្គាល់មុខដ៏ចម្រូងចម្រាសដែលអនុញ្ញាតឲ្យដោះសោរចំពោះស្មាតហ្វូន Pixel 4 ខណៈពេលដែលភ្នែកអ្នកប្រើប្រាស់ត្រូវបានបិទនឹងមកដល់ក្នុងប៉ុន្មានខែខាងមុខនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ក្រុមហ៊ុននិយាយថា លក្ខណៈពិសេសនេះនឹងដោះស្រាយបញ្ហាមួយដែលត្រូវបានលើកឡើងដោយBBC ដែលអនុញ្ញាតឲ្យទូរស័ព្ទដោះសោរដោយប្រើការសម្គាល់មុខ ខណៈពេលដែលនរណាម្នាក់កំពុងដេកតាមរយៈការបន្ថែមជម្រើសដោយតម្រូវឲ្យភ្នែកបើក។
ក្រុមហ៊ុនបានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងបានធ្វើការលើជម្រើសមួយសម្រាប់អ្នកប្រើប្រាស់ ដើម្បីបើកភ្នែករបស់ពួកគេក្នុងការដោះសោរទូរស័ព្ទនឹងត្រូវបញ្ជូនទៅធ្វើបច្ចុប្បន្នភាពកម្មវិធី “software update” នៅប៉ុន្មានខែខាងមុខនេះ” ។ ផ្ទុយទៅវិញ iPhone របស់ Apple ទាមទារឲ្យអ្នកប្រើប្រាស់បើកភ្នែក មុនពេលដែលវាដោះសោរនិងបិទលេខកូដ ប្រសិនបើមិនអាចអានមុខរបស់គេបាន។

កាសែត The Verge បានរាយការណ៍ថា ឧបករណ៍ចល័តស៊េរីថ្មីបំផុតរបស់ Google ជំនាន់មុនអាចមានជម្រើសដែលតម្រូវឲ្យភ្នែករបស់អ្នកបើកមុនពេលដោះសោវាជាមួយស្នាមក្រយៅទោះបីជាជម្រើសនោះមិនដែលរាប់បញ្ចូលក្នុងផលិតផលចុងក្រោយក៏ដោយ។ Pixel 4 របស់ Google ត្រូវបានបង្ហាញកាលពីសប្តាហ៍មុន ហើយនឹងត្រូវដាក់លក់នៅសប្តាហ៍នេះ៕ដោយ៖លី ភីលីព
