បច្ចេកវិទ្យា

លេចធ្លាយគំនូរព្រាងបន្ថែម លើពាក្យចចាមអារាមថា កុងសូលហ្គេម Sony ការរចនារាងអក្សរ V និងកាមេរ៉ាអាចផ្សាយបន្តផ្ទាល់ 4K

អាមេរិក៖រូបភាពលេចធ្លាយកំពុងផ្តល់ឲ្យអ្នកលេងដែលចូលចិត្តហ្គេមបានទស្សនា PlayStation 5 ដែលរំពឹងទុកខ្ពស់របស់ក្រុមហ៊ុន Sony គ្រោងនឹងវាយលុកទីផ្សារឲ្យបានទាន់ពេលវេលាសម្រាប់រដូវឈប់សម្រាករដូវក្តៅឆ្នាំ២០២០នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

អ្នកបង្ហាញឯកសារកញ្ចប់អ្នកអភិវឌ្ឍន៍ដែលមានការរចនារាងអក្សរ V និងមានរូបរាងកើតឡើងដូចលេខរ៉ូម៉ាំងសម្រាប់ “ ប្រាំ” ផងដែរ។ រូបភាពនេះក៏រំលេចនូវប៊ូតុងជាច្រើនប្រភេទ រន្ធ USBចំនួន ៦ និងរង្វង់ធំមួយនៅផ្នែកខាងស្តាំត្រូវបានគេជឿជាក់ថា ជាកាមេរ៉ាដែលនឹងជួយសម្រួលដល់ការផ្សាយបន្តផ្ទាល់ 4K នៅពេលចុចប៊ូតុង។

LetsGoDigital បានចេញផ្សាយរូបភាពជាច្រើនអះអាងថា កញ្ចប់អ្នកអភិវឌ្ឍន៍ឧបករណ៍លេងហ្គេមរបស់ក្រុមហ៊ុនSony ហៅថា PlayStation 5។ នៅផ្នែកខាងក្រោយរូបភាពបង្ហាញប៊ូតុងចំនួន៥ផ្សេងគ្នា៖ ‘On Standby’, ‘Reset’, ‘Eject’, ‘System Initialization’ និង ‘Network Initialization.’ ។

ហើយនៅខាងក្រោមប៊ូតុងគឺជាដ្រាយឌីសដែលក្រុមហ៊ុន Sony បាននិយាយថា នឹងគាំទ្រឌីសBlu-ray ក៏មានរន្ធUSBចំនួន ៦ នៅផ្នែកខាងស្តាំនិងប៊ូតុងបិទ / បើកផងដែរ៕
ដោយ៖លី ភីលីព

Most Popular

To Top