បច្ចេកវិទ្យា

ការពិសោធថ្មីរកឃើញថា Dark Mode នៅលើទូរស័ព្ទ iPhone របស់អ្នកអាចបង្កើនអាយុកាលថ្មរហូតដល់៣០%

អាមេរិក៖បើយោងតាមការធ្វើតេស្តថ្មីមួយថា ការធ្វើឲ្យមានភាពងងឹក “Dark Mode” របស់ក្រុមហ៊ុន Apple ត្រូវបានរកឃើញចំណុចសំខាន់ដែលជួយបង្កើនអាយុកាលថ្មទូរស័ព្ទ iPhone របស់អ្នកបានរហូតដល់៣០ភាគរយឯណោះតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

នៅក្នុងការពិសោធន៍មួយដែលបានចែករម្លែកនៅលើ YouTube និងRobotic បានធ្វើអន្តរកម្មជាមួយនឹងទូរស័ព្ទ iPhone សាក២គ្រឿងដែលដំណើរការពេញដោយ iOS 13‌ មួយនៅក្នុងរបៀប Dark Mode និងមួយទៀតនៅក្នុងរបៀបពន្លឺរហូតដល់ស្មាតហ្វូនបានអស់។

គេបានរកឃើញថា នៅពេលស្មាតហ្វូនដែលបើកមុខងារ Light Mode បានអស់ថ្ម នោះទូរស័ព្ទ iPhone Dark Mode នៅតែមានអាយុកាលថ្ម ៣០ ភាគរយដដែល។ ការពិសោធន៍នេះត្រូវបានធ្វើឡើងដោយបណ្តាញ YouTubeឈ្មោះ PhoneBuff ប្រើលើទូរស័ព្ទ iPhone XS Max ។

ក្រុមនេះបានប្រើដៃមនុស្សយន្ត២សម្រាប់ការធ្វើតេស្ត៍ដែលមានអន្តរកម្មជាមួយស្មាតហ្វូន ពួកគេបានប្រើអ៊ីនធើណេតផ្ញើអ៊ីម៉ែលស្វែងរកទីតាំងនៅលើផែនទី Google និងច្រើនទៀត៕ដោយ៖លី ភីលីព

Most Popular

To Top