បច្ចេកវិទ្យា

លេចដំណឹងថា ត្រកូល Galaxy S11 នឹងបំពាក់កាម៉េរ៉ា រហូតដល់ទៅ ១០៨ មេហ្គាភិចសែល

បរទេស៖ ការលេចធ្លាយមួយទៀតទាក់ទង នឹងការដំឡើងទូរស័ព្ទប្រភេទ Galaxy បន្ទាប់ របស់ក្រុមហ៊ុន Samsung បង្ហាញថា ទូរស័ព្ទត្រកូលនេះ នឹងបំពាក់ ដោយកាមេរ៉ាដែលមានគុណភាពបង្ហាញខ្ពស់បំផុត។ នេះបើតាមការចេញផ្សាយរបស់ សារព័ត៌មាន Daily Mail កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានដកស្រង់ប្រភពព័ត៌មាន ដែលស្និតនឹងព័ត៌មាននេះថា ក្រុមហ៊ុន Samsung គ្រោងនឹងកែលម្អកាមេរ៉ារបស់ទូរស័ព្ទ Galaxy S11 ដែលរួម បញ្ចូលទាំងការបំពាក់ឧបករណ៍នេះ ជាមួយនឹងកញ្ចក់ Len ១០៨ មេហ្គាភិចសែល ដែលជា កែវថតមានមេហ្គាភិចសែលខ្ពស់បំផុត ក្នុងចំណោមឧបករណ៍ទូរស័ព្ទចល័ត នៅលើទីផ្សារ។

កែវ Len ដែលមិនធ្លាប់មាន ពីមុនមកនេះ ត្រូវបានដាក់បញ្ចូល លើកដំបូងក្នុងឧបករណ៍ពីក្រុមហ៊ុនផលិតស្មាតហ្វូន Xiaomi កាលពីខែមុន និងមានគុណភាព បង្ហាញខ្ពស់ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ច្រឹប ឬ Crop រូប ចូលទៅក្នុងរូបភាព ដោយមិនប៉ះពាល់ដល់គុណភាព។

ក្រុមហ៊ុន Xiaomi និយាយថា ដំណោះស្រាយមានន័យថា អ្នកប្រើអាចថតរូបភាពដែលមានសមត្ថភាពពង្រីក ហើយព្រីន ចេញទៅជា ផ្ទាំងបិទប្រកាសដែលមានកំពស់ដល់ទៅ ៤,២៤ ម៉ែត្រ។

កាមេរ៉ាទំហំ ១០៨ មេហ្គាភិច សែលត្រូវបាន បង្កើតឡើងក្នុងភាពជាដៃគូ រវាងក្រុមហ៊ុន Xiaomi និង Samsung ហើយមានទំហំតូចជាងអ៊ីញ បន្តិច ដែលធ្វើឱ្យវាមាន ទំហំតូចជាងបើប្រៀបធៀបទៅនឹងឧបករណ៍ចាប់ សញ្ញាខ្ពស់ ៗ ផ្សេងទៀត នៅលើទីផ្សារ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top