បច្ចេកវិទ្យា

ក្រុមហ៊ុនស្ទង់មតិ បារាំង៖ អ្នកមានស្តុកស្តមថៃ ចំណាយពេល ច្រើន ទៅលើទូរស័ព្ទដៃ ទំនើប

បរទេស៖ ជនជាតិថៃដែលមាន ទ្រព្យសម្បត្ដិស្ដុកស្ដម្ភ បានចំណាយពេលច្រើន លើប្រព័ន្ធផ្សព្វផ្សាយ សង្គមច្រើន ជាងអ្នកដែលមានឋានៈ ដូចគ្នានៅអាស៊ីប៉ាស៊ីហ្វិក។ នេះបើយោងតាមការស្ទង់មតិថ្មីៗ នេះរបស់ក្រុមហ៊ុន Ipsos ដែលជាក្រុមហ៊ុន ស្រាវជ្រាវ និងប្រឹក្សាទីផ្សាររបស់បារាំង។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា លោក Aitsanart Wuthithanakul មន្ត្រីជាន់ខ្ពស់ផ្នែកអតិថិជន នៅក្រុមហ៊ុន Ipsos Ltd អង្គភាពប្រតិបត្តិការក្នុងស្រុករបស់ ក្រុមហ៊ុនមេ បាននិយាយថា «ប្រជាជនដែលមាន ប្រាក់ចំណូលខ្ពស់នៅក្នុងប្រទេសថៃ បានចំណាយពេលវេលា ទៅលើផ្សព្វផ្សាយ តាមបណ្តាញសង្គមច្រើនជាងប្រជាជន នៅអាស៊ីប៉ាស៊ីហ្វិក ហើយពួកគេពឹងផ្អែកយ៉ាងខ្លាំងលើ ស្មាតហ្វូនទៅលើបណ្តាញសង្គម» ។

លោក Wuthithanakul បានដកស្រង់ ការស្ទង់មតិថ្មីៗនេះនៅក្នុងទីផ្សារ អាស៊ីប៉ាស៊ីហ្វិកចំនួន ១១ នៅក្នុងត្រីមាសទី ២ ទៅលើប្រជាជន ដែលមានទ្រព្យសម្បត្តិស្តុកស្តម នៅអាស៊ី ដោយយកសំណាក ប្រជាជន ចំនួន ២៤,១៨២ នាក់។

អ្នកដែលត្រូវបានស្ទាបស្ទង់មតិ គឺជាតំណាងប្រជាជន ២០,៦ លាននាក់ដែលមាន ប្រាក់ចំណូលសរុប ប្រចាំឆ្នាំ ៦៧៩ ពាន់លានដុល្លារ។

នៅប្រទេសថៃ ការស្ទង់មតិនេះបានសាកសួរ អ្នកឆ្លើយសំណួរមានចំនួន ២,០៦២ នាក់ ដែលតំណាង ឱ្យអ្នកដែលមានប្រាក់ចំណូល ៤២ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ឬ ៧៥.០០០ បាតក្នុងមួយ ខែឡើងទៅ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top