បច្ចេកវិទ្យា

អង់គ្លេសអនុញ្ញាត ឲ្យក្រុមហ៊ុន Huawei ធ្វើតួនាទី មានដែនកំណត់ ក្នុងការចេញប្រព័ន្ធ 5G

បរទេស៖ រដ្ឋាភិបាលរបស់ប្រទេសអង់គ្លេស តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារថា ខ្លួននឹងអនុញ្ញាតឲ្យក្រុមហ៊ុន បច្ចេកវិទ្យាទូរគមនាគមន៍ខ្នាតយក្សចិន Huawei ធ្វើតួនាទីមានដែនកំណត់ ក្នុងការចេញប្រព័ន្ធអ៊ីនធឺណេតទូរស័ព្ទ 5G។

ការសម្រេចចិត្តនេះ គឺត្រូវបានទទួលរងឥទ្ធិពល ពីក្រុមប្រឹក្សាសន្តិសុខជាតិអង់គ្លេស ហើយនឹងអនុញ្ញាតឲ្យក្រុមហ៊ុន Huawei ធ្វើការងារលើផ្នែកនានា នៃប្រព័ន្ធទូរស័ព្ទអង់គ្លេស ហើយវាក៏នឹងគ្របដណ្ដប់លើភាគហ៊ុន អ្នកលក់រាយរបស់ទីផ្សារ 5G អង់គ្លេស ចំនួន៣៥ភាគរយផងដែរ ។

ប៉ុន្តែ ក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ខា្នតយក្សចិននេះ គឺត្រូវបានហាមឃាត់ មិនឲ្យធ្វើប្រតិបត្តិការនៅតំបន់រសើរនានា ដូចជាបរិវេណអគារនុយក្លេអ៊ែ និងបរិវេណទីតាំងយោធាជាដើម នេះបើយោងតាមសេចក្តីរាយការណ៍ ពីកាសែត UPI៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top