បច្ចេកវិទ្យា

ជួបជាមួយ Vyommitra! មនុស្សយន្តស្រី ឥណ្ឌាត្រៀម បញ្ជូនទៅ អវកាស អាចនិយាយ ២ភាសា ស្គាល់មុខមនុស្ស និងថែម ទាំងឆ្លើយ សំណួរផង!

ឥណ្ឌា៖អង្គការស្រាវជ្រាវ អវកាស ឥណ្ឌា (ISRO) កំពុងបោះជំហាន ដ៏ធំមួយសម្រាប់ប្រភេទ មនុស្សយន្តស្រី របស់ខ្លួន បន្ទាប់ពី ប្រទេសនេះ ត្រៀមបញ្ជូន មនុស្សយន្តដំបូងចូលក្នុងអវកាស នាពេលខាងមុខនេះ បើយោងតាមការ ចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

ទីភ្នាក់ងារអវកាសកំពុងបញ្ជូនមនុស្ស ពាក់កណ្តាលមនុស្សដំបូង រួមជាមួយ បេសកកម្មដែលគ្មាន មនុស្សបើកចូល ទៅក្នុងអវកាស ដែលបានកំណត់ សម្រាប់ខែធ្នូ។ មនុស្សយន្តស្រីមាន ឈ្មោះថា Vyommitra ជាមនុស្សយន្តស្រីអាច និយាយ២ភាសាស្គាល់ មនុស្ស និងឆ្លើយ សំណួរដូចជាមនុស្សរស់នៅ។

គោលបំណងរបស់ម៉ាស៊ីន យានអវកាសគឺ ដើម្បីធ្វើការពិសោធន៍ មុនពេលដែលឥណ្ឌាចាប់ផ្តើម បេសកកម្មដឹក មនុស្សដំបូង របស់ខ្លួនទៅកាន់ទីអវកាស នៅឆ្នាំ ២០២២ ។

អ្នកវិទ្យាសាស្រ្ត បានបង្ហាញ Vyommitra ចេញពីព្រឹត្តិការណ៍ ប្រព័ន្ធផ្សព្វផ្សាយមួយ ជាកន្លែងដែលនាងបានស្វាគមន៍ ទស្សនិកជនជាមួយ ‘ហេខ្ញុំ Vyommitra ជាគំរូដំបូង នៃមនុស្សពាក់ កណ្តាលមនុស្ស។ ក្នុងសូរសព្ទ ភាសាឥណ្ឌាបាននិយាយថា ខ្ញុំអាចជាដៃគូរបស់អ្នកហើយ អាចនិយាយជាមួយអវកាសយានិក ស្គាល់ពួកគេ និងឆ្លើយតប ចំពោះសំណួរ របស់ពួកគេផងដែរ៕ ដោយ៖លី ភីលីព

Most Popular

To Top