បច្ចេកវិទ្យា

ក្រុមហ៊ុនប្រឆាំង មេរោគ Avast លក់ទិន្នន័យអ្នកប្រើ រួមមានប្រវត្តិរុករក គេហទំព័រជាក់លាក់ ដល់ក្រុមហ៊ុនធំៗ នៅជុំវិញពិភពលោក

ក្រុមហ៊ុនប្រឆាំងមេរោគវីរុសដ៏ពេញនិយម Avast បានលក់ទិន្នន័យពីអ្នកប្រើប្រាស់ចំនួន៤៣៥ លាននាក់ទៅឲ្យក្រុមហ៊ុនរួមមាន Google, Microsoft, Home Depot និង Pepsi រួមមានប្រវត្តិគេហទំព័រទីតាំង និងការស្វែងរកអាសអាភាស បើយោងតាមការចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល។

យោងតាមការស៊ើបអង្កេត រួមគ្នារបស់ Motherboard និង PCMag បានឲ្យដឹងថា Avast អះអាងថាមានអ្នកប្រើប្រាស់ជាង ៤៣៥ លាននាក់បាននឹងកំពុងប្រើប្រាស់ ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយមានឈ្មោះថា Jumpshot លក់ទិន្នន័យអ្នកប្រើប្រាស់ទៅឲ្យក្រុមហ៊ុននានា រួមមានក្រុមហ៊ុន Google, Microsoft, Home Depot, Pepsi និងក្រុមហ៊ុនជាច្រើនទៀត។

ឯកសារ និងទិន្នន័យអ្នកប្រើប្រាស់លេចធ្លាយ ដែលទទួលបាននៅក្នុងការស៊ើបអង្កេតបង្ហាញថា ព័ត៌មានដែលប្រមូលដោយ Avast លើអ្នកប្រើប្រាស់រាប់សិបលាននាក់ រាប់បញ្ចូលទាំងព័ត៌មានលម្អិត ត្រូវបានពិចារណាថា មានលក្ខណៈរសើបដូចជាប្រវត្តិ នៃការបើកគេហទំព័រ ហើយទិន្នន័យមួយចំនួនមានលក្ខណៈគ្រប់គ្រាន់ សម្រាប់តាមដានការចុចនីមួយៗ។ នៅលើគេហទំព័រ។

បន្ថែមលើប្រវត្តិស្វែងរកប្រវត្តិទីតាំង និងវីដេអូណាដែលអ្នកប្រើប្រាស់បានមើលនៅលើ YouTube ឯកសារបង្ហាញថា Avast បានតាមដាន ការចូលទៅកាន់គេហទំព័រអាសអាភាស ដូចជា PornHub ឬ YouPorn ហើយក្នុងករណីខ្លះបានកត់ត្រាពេលវេលា ដែលអ្នកប្រើប្រាស់ចូលមើលគេហទំព័រ និងវីដេអូជាក់លាក់មួយដែលពួកគេបានមើល និងសំណួរដែលពួកគេបានបញ្ចូល។ 

ទោះបីជាទិន្នន័យ ត្រូវបានគេរាយការណ៍ថា មិនអាចកំណត់អត្តសញ្ញាណបានដោយមានន័យថា វាមិនត្រូវបានអមដោយឈ្មោះ ឬអត្តសញ្ញាណផ្សេងទៀត អ្នកជំនាញដែលត្រូវបានសម្ភាសដោយ Motherboard បាននិយាយថា កម្រិតនៃព័ត៌មានលម្អិតដែលតាមដានដោយ Avast អាចធ្វើឲ្យអន្តរាយដល់ភាពអនាមិក៕

ដោយ៖លី ភីលីព

Most Popular

To Top