បច្ចេកវិទ្យា

មិនគួរឲ្យជឿ៖ មុន និងក្រោយពេលរូបភាព យានអវកាស Curiosity របស់ណាសាបង្ហាញ ពីផលប៉ះពាល់ នៃការដើរលើផែនដី ក្រហមរយៈពេល ៧ ឆ្នាំ

ដោយ៖លី ភីលីព

អាមេរិក៖ ការបំពេញបេសកកម្មរយៈពេលជាង ៧ ឆ្នាំនៅលើភពព្រះអង្គារមិនមានលក្ខណៈល្អ សម្រាប់យានអវកាសរបស់អង្គការ ណាសា ដែលចង់ដឹងចង់ឃើញនៅលើផែនដី ក្រហមបន្តិចណាឡើយបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

នៅក្នុងរូបភាពត្រូវបានគេបង្ហោះ នៅលើបណ្តាលប្រព័ណ្ធអ៊ីនធើណេត នៅសប្តាហ៍នេះតាមរយៈគេហទំព័របង្ហោះ Imgur នៃការធ្វើដំណើររបស់យានអវកាស ឆ្លងកាត់ទេសភាពដ៏ធំរបស់ភពព្រះអង្គារ ត្រូវបានទុកចោល។ ផ្នែកខាងឆ្វេងគឺជារូបភាពត្រូវបានថតភ្លាមៗ បន្ទាប់ពី Curiosity បានចុះចតនៅលើភពព្រះអង្គារ ខណៈពេលដែលខាងស្តាំ បង្ហាញរូបថតពីខែតុលា មានរយៈពេលជាង៧ឆ្នាំក្រោយ។

យានអវកាស Mars Curiosity ត្រូវបានដាក់ឲ្យដំណើរការដំបូងពីស្ថានីយ៍ទ័ពអាកាស Cape Canaveral នៅរដ្ឋផ្លរីដាកាលពីថ្ងៃទី ២៦ ខែវិច្ឆិកាឆ្នាំ ២០១១  បន្ទាប់ពីបានធ្វើដំណើរលើផ្លូវចម្ងាយ៣៥០ លានម៉ាយ ហើយយានស្រាវជ្រាវចំណាយទឹកប្រាក់ចំនួន ២,៥ ពាន់លានដុល្លារបានធ្លាក់នៅចម្ងាយតែ ១,៥ គីឡូម៉ែត្រពីកន្លែងចុះចតដែលបានគ្រោងទុក។

បន្ទាប់ពីការចុះចតប្រកបដោយជោគជ័យនៅថ្ងៃទី ៦ ខែសីហាឆ្នាំ ២០១២ យាននេះបានធ្វើដំណើរប្រហែល ១១ ម៉ាយល៍ ។ យាននេះត្រូវបានបាញ់បង្ហោះ នៅលើយានអវកាសមន្ទីរពិសោធន៍វិទ្យាសាស្ត្រភពអង្គារ (MSL) និងយានមានចំនួន ២៣ ភាគរយនៃម៉ាសសរុបនៃបេសកកម្មសរុប៕

ដោយ៖លី ភីលីព

Most Popular

To Top