អាមេរិក៖ យោងតាមការវិភាគថ្មីបានឲ្យដឹងថា Apple Watch របស់ក្រុមហ៊ុន Apple ដណ្តើមបានទីផ្សារនាឡិកាដៃហើយ បន្ទាប់ពីវាលក់ដាច់ជាងឧស្សាហកម្ម នាឡិកាស្វីសទាំងមូល កាលពីឆ្នាំមុននៅទូទាំងពិភពលោក យោងតាមការចេញផ្សាយពី SkyNews។
ការប៉ាន់ស្មានថា នាឡិកាឆ្លាតវៃរបស់ក្រុមហ៊ុនយក្ស បច្ចេកវិទ្យាចំនួន៣១ លានគ្រឿងត្រូវបានដឹកជញ្ជូន ទូទាំងពិភពលោកក្នុងឆ្នាំ២០១៩ ពោលគឺ ១០ លានគ្រឿងច្រើនជាងការលក់រួមគ្នា នៃម៉ាកបុរាណ ។ អ្នកវិភាគយុទ្ធសាស្ត្រដែលបានប្រមូលតួលេខបាននិយាយថា ស្លាកប្រណីតដូចជា TAG Heuer និង Swatch កំពុងបាត់បង់ការសង្គ្រាម ប្រឆាំងនឹងនាឡិកាវៃឆ្លាត។
ការលក់ Apple Watch បានកើនឡើង៣៦ភាគរយក្នុងឆ្នាំ ២០១៩ ឧស្សាហកម្មនាឡិកាស្វីសទទួលរងការធ្លាក់ចុះ១៣ ភាគរយ ។ ក្រុមហ៊ុន Apple មិនបានបញ្ជាក់ថា ចំនួននៃការលក់នាឡិកាវៃឆ្លាត បង្កើតបានជាប្រភេទគ្រឿងតម្បាញប្រភេទផ្ទះ និងគ្រឿងបន្លាស់របស់វាទេ ប៉ុន្តែសរុបទៅផលិតផលទាំងនេះ បាននាំមកនូវការលក់ចំនួន ២៤,៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ មានការកើនឡើងចំនួន ៤១ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន។
ទូរស័ព្ទ iPhone បានបង្កើតការលក់ចំនួ ១៤២,៤ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាពោលគឺធ្លាក់ចុះ ១៤ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០១៨ ។ លោក Steven Waltzer អ្នកវិភាគជាន់ខ្ពស់នៃយុទ្ធសាស្រ្តវិភាគ បានមានប្រសាសន៍ថា ការលាយបញ្ចូលគ្នា នៃការរចនាគួរឲ្យទាក់ទាញបច្ចេកវិទ្យា ដែលងាយស្រួលប្រើ និងកម្មវិធីស្អិតល្មួតធ្វើឲ្យ Apple Watch មានប្រជាប្រិយភាពខ្លាំង នៅអាមេរិកខាងជើងអឺរ៉ុបខាងលិច និងអាស៊ី៕ ដោយ៖លី ភីលីព