បច្ចេកវិទ្យា

ដំណឹងល្អGMនឹង ចាប់ដំណើរការសង្វាក់ ផលិតកម្មរបស់ខ្លួនវិញហើយថ្ងៃទី១៥ ខែកុម្ភៈនេះនៅចិន

បរទេស៖ គឺជាដំណឹងដ៏ល្អមួយសម្រាប់ ពិភពលោកនិងជាពិសេសវិស័យជួញដូរ និងពាណិជ្ជកម្មនៅក្នុងប្រទេសចិនក្រោយការប្រកាសដ៏គួរឲ្យ រីករាយមួយដែលក្រុមហ៊ុនយក្សGeneral Motors បានប្រកាសនៅថ្ងៃចន្ទទី១០ខែកុម្ភៈនេះថាខ្លួននឹងចាប់ផ្តើម ដំណើរការឡើងវិញហើយនូវផលិតកម្មរបស់ខ្លួន នៅក្នុងប្រទេសចិនដែលកំពុងតែធ្វើការងារយ៉ាងមមាញឹក ក្នុងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូរ៉ូណាវីរុសនោះ។

GMបានប្រកាសយ៉ាងច្បាស់ថា សង្វាក់ផលិតកម្មលើកនេះនឹងចាប់ផ្តើមធ្វើឡើងនាថ្ងៃទី១៥ ខែកុម្ភៈនេះហើយក្រោយការបិទដំណើរការរបស់ខ្លួនគិតចាប់តាំង តែពីដើមខែមករានៅពេលដែលពិធីបុណ្យចូលឆ្នាំប្រពៃណីចិន បានប្រារព្វឡើងនោះ។

អ្នកនាំពាក្យបាននិយាយថា ក្រុមហ៊ុន GM ដែលបានលក់រថយន្តចំនួន ៣,០៩ លានគ្រឿងនៅ ក្នុងប្រទេសចិនកាលពីឆ្នាំមុននោះក៏នឹងបានសម្រេចចិត្តដែរ ថាក្នុងការអនុវត្តផែនការយថាភាពដើម្បីកាត់បន្ថយផល ប៉ះពាល់នៃវីរុសនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top