កាលីហ្វ័រញ៉ា៖កាឡាក់ ស៊ីបិសាច“Monster” មួយដែលមានអាយុកាលប្រហែលជា ១២ពាន់លានឆ្នាំមុន នៅពេល ចក្រវាឡមាន អាយុតែ ១,៨ ពាន់លានឆ្នាំប៉ុណ្ណោះ បានធ្វើឲ្យអ្នកវិទ្យាសាស្ត្រមានការរំជើបរំជួល ដោយសារតែរបៀបដែលវារស់នៅលឿន ហើយស្លាប់វ័យក្មេងបើយោងតាម ការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។
កាឡាក់ស៊ីត្រូវបាន គេស្គាល់ថា XMM-2599 បង្កើតបានជាចំនួន ផ្កាយយ៉ាងច្រើន នៅពេលដែលសកល លោកមានអាយុត្រឹម តែមួយពានលានឆ្នាំ ប៉ុន្តែក្នុងរយៈពេលតែ៨លានឆ្នាំ ក្រោយមក វាបានក្លាយទៅជា អសកម្មហើយ តារាវិទូនៅសាកលវិទ្យាល័យ កាលីហ្វ័រញ៉ានៅRiversideបានអះអាងថា ហើយវាមិនច្បាស់ថាហេតុអ្វីទេ។
អ្នកស្រាវជ្រាវខាង វិទ្យាសាស្ដ្រលោក Benjamin Forrest បានពន្យល់នៅក្នុងទស្សនាវដ្តី Astrophysical Journal ថា មុនពេលសកលលោក ឈានដល់ ២ ពាន់លានឆ្នាំ XMM-២៥៩៩ បានគ្រប់គ្រងបង្កើត បានជាព្រះអាទិត្យ ដែលមានទំហំជាង ៣០០ ពាន់លានព្រះអាទិត្យ៕ដោយ៖លី ភីលីព



