បច្ចេកវិទ្យា

អណ្តូងបុរាណរបស់Pompeii នៅតែដំណើរការល្អម្តងទៀតដើម្បីជួយ ឲ្យទឹកភ្លៀងហូរចូលក្នុង សមុទ្រដូចកាល ២,៣០០ឆ្នាំ បន្ទាប់ពីពួកគេ សាងសង់រួច

អ៊ីតាលី៖ប្រព័ន្ធបង្ហូរទឹកបុរាណរបស់Pompeii ស្ថិតក្នុងស្ថានភាពល្អប្រសើរដូចមុន ដូច្នេះវាត្រូវបានគេដាក់ឲ្យដំណើរការជាថ្មី បើទោះបីជាត្រូវបានសាងសង់ជិត២,៣០០ ឆ្នាំមុនក៏ដោយបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ផ្លូវរូងក្រោមដីប្រវែង៤៥៧ ម៉ែត្រស្ថិតនៅក្រោមអាគារល្បីៗមួយចំនួនរបស់ទីក្រុងនៃប្រទេសអ៊ីតាលីត្រូវបានគេសាងសង់ដំបូងដើម្បីបង្ហូរទឹកពីលើភ្នំទៅចំកណ្តាលទីក្រុងបុរាណ Pompeii ។ ការវិភាគនៃផ្លូវរូងក្នុងដីបាន បង្ហាញថា ពួកគេស្ទើរតែមិនត្រូវបានជួសជុល អស់រាប់ពាន់ឆ្នាំ ហើយប្រព័ន្ធស្មុគស្មាញនៅតែស្ថិតក្នុងស្ថានភាពល្អនៅឡើយ។

លោក Massimo Osanna ប្រធានរៀបចំរចនាសម្ព័ន្ធបាននិយាយប្រាប់កាសែត The Times ថា  ច្រកចូលទៅក្នុងប្រពន្ធ័លូត្រូវបានបិទ ប៉ុន្តែចាប់តាំងពីយើងមានបញ្ហាជាមួយនឹងទឹកជំនន់ពីភ្លៀងយើង នឹងចាប់ផ្តើមប្រើប្រាស់វាម្តងទៀត។ ការពិតដែលយើងអាចធ្វើបាននេះ គឺជាសក្ខីភាពនៃជំនាញវិស្វកម្មល្អបំផុតនាពេលនោះ។

គម្រោងមួយបានមើលឃើញឧទ្យានបុរាណវិទ្យានៃទីក្រុង Pompeii ចាប់ដៃគូជាមួយអ្នកជំនាញខាង  អ្នកវិភាគរូងភ្នំអ្នកជំនាញមកពីសមាគមកូស៊ីសសៃ។ ចាប់តាំងពីឆ្នាំ ២០១៨ បណ្តាញផ្លូវរូងក្រោមដីប្រវែង៤៥៧ ម៉ែត្រដែលមានទំហំធំល្មមសម្រាប់មនុស្សចូលទៅខាងក្នុង ត្រូវបានគេវាយតម្លៃយ៉ាងយកចិត្តទុកដាក់។

ផ្លូវរូងក្រោមដីប្រវែង៤៥៧ ម៉ែត្រទៀតនឹងត្រូវធ្វើការវិភាគស្រដៀងគ្នាដើម្បីកំណត់ស្ថានភាព របស់វាហើយប្រសិនបើវាសមនឹងប្រើម្តងទៀត។ បន្ទាប់មកវាធ្វើដំណើរតាមជម្រាលភ្នំក្រោមម៉ារីណាហើយបញ្ចប់នៅ ជិតវិមានអធិរាជវីឡា ហើយប្រព័ន្ធនេះអនុញ្ញាតឲ្យបង្ហូរទឹកភ្លៀង លើសពីទីក្រុងបុរាណឆ្ពោះទៅសមុទ្រ៕ដោយ៖លី ភីលីព

Most Popular

To Top