អាមេរិក៖ក្រុមហ៊ុន Microsoft នឹងសាកល្បង ប្រព័ន្ធបោះឆ្នោត អេឡិចត្រូនិច ដែលមានភស្តុតាងប្រឆាំងនឹងពួក Hacker សម្រាប់ការ ប្រកួតប្រជែង ក្នុងស្រុកមួយនៃរដ្ឋ Wisconsin – ប៉ុន្តែវានឹងមានរយៈពេល ជាច្រើនឆ្នាំមុន ពេលវារួចរាល់សម្រាប់ការបោះឆ្នោតដ៏ធំមួយ នេះបើយោងតាម ការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ប្រព័ន្ធនេះត្រូវបានគេហៅថា ElectionGuard ត្រូវបានបង្កើតឡើងក្នុងរយៈពេល ជាច្រើនឆ្នាំដើម្បីរារាំងពួក Hacker ពីការព្យាយាមផ្លាស់ប្តូរ សឡេងឆ្នោតអេឡិចត្រូនិច។ ក្រុមហ៊ុន Microsoft បានចាប់ដៃគូជា មួយគណៈកម្មការរៀបចំ ការបោះឆ្នោតរដ្ឋ Wisconsin ដើម្បីធ្វើតេស្ត៍ ElectionGuard នៅក្នុងការបោះឆ្នោត នាពេលខាងមុខនេះនៅ Fulton, Wisconsin ជាទីក្រុងមួយដែលមានអ្នក ចុះឈ្មោះបោះឆ្នោត ចំនួន ៥០០ នាក់ នឹងត្រូវបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ភិបាលសាលាថ្មី និងចៅក្រមក្នុងតំបន់។
នេះបើតាមសំដីរបស់ លោកស្រី Meagan Wolfe របស់គណៈកម្មការរៀបចំ ការបោះឆ្នោតប្រាប់ CNetថា យើងសង្ឃឹមថា ការសាកល្បង នេះនឹងផ្តល់ ឲ្យយើងនូវការយល់ដឹងបន្ថែមទៀតអំពី របៀបដែលប្រព័ន្ធដំណើរការ និងថាតើអ្នកបោះឆ្នោតចូលចិត្តវាដែរឬទេ។ ElectionGuard គឺជាឧបករណ៍ ប្រភពបើកចំហរ ដែលធ្វើការជាមួយកម្មវិធី Microsoft Windows system ថ្មី។
វាប្រើចំណុចប្រទាក់ថាច់ស្គ្រីន សាមញ្ញ ដើម្បីកត់ត្រាការបោះឆ្នោតរបស់អ្នកប្រើប្រាស់ បន្ទាប់មកវាយលេខកូដទិន្នន័យជ្រើស រើសជម្រើសទៅម៉ាស៊ីនមេ ឬប្រព័ន្ធត្រួត ពិនិត្យ។ បន្ទាប់ពីចុះឈ្មោះបោះឆ្នោត អ្នកប្រើនឹង ទទួលបានសន្លឹកព្រីនពីរសន្លឹកបង្ហាញ ពីជម្រើសរបស់ពួកគេ ចំពោះសន្លឹកមួយមាន ន័យថាត្រូវដាក់ក្នុង ប្រអប់សន្លឹកឆ្នោត នៅការិយាល័យ បោះឆ្នោតជាការបម្រុងទុក ដើម្បីប្រៀបធៀបនឹងសន្លឹកឆ្នោត ឌីជីថលចុងក្រោយ៕ ដោយ៖លី ភីលីព



