បច្ចេកវិទ្យា

ក្រុមហ៊ុន Lockeed Martin ទទួលបានកុងត្រា ១២,៣លានដុល្លារ ដើម្បី អភិវឌ្ឍផលិត កូនដ្រូន ក្រោមទឹក

បរទេស៖ទីភ្នាក់ងារសារគម្រោងស្រាវជ្រាវ ការពារជាតិដ៏ទំនើប តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានផ្តល់ឲ្យក្រុមហ៊ុន Lockheed Martin នូវកុងត្រា១២,៣លានដុល្លារ សម្រាប់ដំណាក់កាលពីមួយនៃកម្មវិធី Manta Ray នេះបើតាមសេចក្តីរាយការណ៍ ពីកាសែត UPI។

កុងត្រានេះ នឹងផ្តល់ថវិកាគាំទ្រដល់ការស្រាវជ្រាវ អភិវឌ្ឍន៍ និងការបង្ហាញពីកូនដ្រូនដ៏ធំ ហើយយោងតាមទីភ្នាក់ងារនេះ គោលបំណងនៃកម្មវិធី Manta Ray គឺដើម្បីបង្កើតកូនដ្រូនមុជទឹកមានសមត្ថភាពផ្ទុកខ្ពស់ប្រភេទថ្មី និងវាជានាវាមុជទឹកអាចប្រតិបត្តិការ ដោយមិនចាំបាច់គាំទ្រដល់ការដឹកជញ្ជូន និងតំហែទាំពីបុគ្គលិក។

គួរបញ្ជាក់ថា គម្រោងនេះ ត្រូវបានគេប៉ាន់ស្មានថា នឹងចប់សព្វគ្រប់ នៅក្នុងខែមករា ឆ្នាំ២០២១ ហើយប្រាក់ឧបត្ថម្ភការស្រាវជ្រាវនិងអភិវឌ្ឍន៍ មានចំនួន១,១៥លានដុល្លារអាមេរិក ត្រូវបានផ្តល់ឲ្យនូវពេលប្រគល់កុងត្រានោះ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top