បច្ចេកវិទ្យា

Google បង្កើតគេហទំព័រព័ត៌មាន ផ្តោតសំខាន់ លើជំងឺ COVID-19 នៅសហរដ្ឋអាមេរិក

បរទេស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ថា ក្រុមហ៊ុនអ៊ីនធឺណេតយក្ស Google បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ក្រុមហ៊ុន បានតម្លើងគេហទំព័រ ផ្តោតសំខាន់លើព័ត៌មាននៃជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក ដែលបង្ហាញនូវព័ត៌មានអំពីវីរុសកូរ៉ូណា និងការធ្វើតេស្ត ខណៈដែលប្រទេសនេះ បានធ្វើកាដោះស្រាយយឺតបន្តិច សម្រាប់ការរីករាលដាលនៃវីរុសកូរ៉ូណា ក្នុងកម្រិតខ្ពស់បំផុត ។

គេហទំព័រនេះមានឈ្មោះថា (google.com/covid19) ដែលរួមមានប្រភពនានា និងការផ្តោតសំខាន់ លើសក្តានុពល នៃការស្លាប់យ៉ាងច្រើន នៃជំងឺផ្លូវដង្ហើម ដែលគេហៅថា COVID-19 នឹងមានជាច្រើនភាសា និងប្រទេសជាច្រើន ក្នុងពេលដ៏ខ្លីខាងមុខ ។ ក្រុមហ៊ុន Google បានឲ្យដឹងដូច្នេះ នៅក្នុងប្លក់របស់ខ្លួន ។

លោក Sundar Pichai នាយកប្រតិបត្តិក្រុមហ៊ុន IGoogle បាននិយាយដោយបង្ហោះ ក្នុងប្លក់កាលពីយប់ ថ្ងៃអាទិត្យថា ការស្រាវជ្រាវខ្នាតយក្សនេះ ជាផ្នែកមួយ ជាមួយនឹងរដ្ឋាភិបាលអាមេរិក ដើម្បីបង្កើតឡើង នូវគេហទំព័រមួយ កាលពីថ្ងៃទី១៦ ខែមីនា កន្លងមកនេះ ។

យ៉ាងណាមិញ ការតម្លើងត្រូវបាន ពន្យាពេល ខណៈក្នុងស្រុក និងការណែនាំជាតិ បានផ្លាស់ប្តូរសំខាន់ៗ ចាប់ថ្ងៃអាទិត្យដល់ថ្ងៃចន្ទ ហើយក្រុមហ៊ុន បាននិយាយថា វានឹងដំណើរការឡើងវិញ នៅលើគេហទំព័រ នៅចុងសប្តាហ៍ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top