បច្ចេកវិទ្យា

ក្រុមហ៊ុន Rolls Royce កើតឡើង ដោយរបៀបណា និងតាំងពីពេលណា?

លោក Frederick Henry Royceនិងលោក Charles Stewart Rolls ត្រូវបានគេស្គាល់ថា គឺជាស្ថាបនិកនៃក្រុមហ៊ុន Rolls-Royce ក្រុមហ៊ុនផលិត រថយន្តប្រណីតធំបំផុត របស់ប្រទេសអង់គ្លេស។

លោក Royce កើតនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ១៨៦៣ នៅជិតតំបន់ Peterboroughរដ្ឋ Cambridgeshire ប្រទេសអង់គ្លេស។ គាត់បន្តធំធាត់នៅក្នុងគ្រួសារ ដែលមានមធ្យោបាយ ជីវភាពខ្សត់ខ្សោយខ្លាំង ហើយនៅទីបំផុត គាត់ក៏បាន ចាប់យកអាជីព ជាអ្នកធ្វើការងារផ្នែកអគ្គិសនី។

នៅពាក់កណ្តាលទសវត្ស ឆ្នាំ១៨៨០ គាត់បានបង្កើតអាជីវកម្មមួយ ដែលមានជំនាញ បង្កើតម៉ាស៊ីនភ្លើង។ នៅដើមទសវត្សរ៍ឆ្នាំ១៩០០ បន្ទាប់ពីទិញរថយន្តដំបូង ផ្ទាល់ខ្លួនមក លោក Royce បានចាប់ផ្តើម រចនារថយន្តផ្ទាល់ខ្លួន របស់គាត់ ដោយសម្រេចចិត្តថា ធ្វើវាឲ្យល្អជាងនេះ។

លោក Royce ដែលបន្ទាប់មកបានជួបជាមួយ នឹងអ្នកជំនាញចែកចាយ រថយន្តអង់គ្លេស ឈ្មោះលោក Charles Rolls ដែលបានយល់ព្រម ក្នុងការលក់រថយន្តថ្មី របស់លោក Royce ។ ក្រោយមកបុរសពីរនាក់ បានបង្កើតក្រុមហ៊ុន Rolls-Royce Limited។

ក្នុងឆ្នាំ១៩១០ លោក Charles Rolls បានស្លាប់ នៅអាយុ៣២ឆ្នាំ ខណៈពេល កំពុងបើកយន្ដហោះផ្ទាល់ខ្លួន។ លោក Royce បានបន្តការងារជាមួយក្រុមហ៊ុននេះ ទាំងនៅក្នុងកំឡុងសង្គ្រាម លោកលើកទី១ ដោយទទួលបានកុងត្រា ផលិតម៉ាស៊ីនយន្តហោះ សម្រាប់កងកម្លាំងសម្ព័ន្ធមិត្តផងដែរ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top