បច្ចេកវិទ្យា

វេជ្ជបណ្ឌិលដែលជួបលោក ពូទីន កាលពីសប្ដាហ៍មុន ពិនិត្យឃើញឆ្លងកូរ៉ូណាវីរុស

បរទេស៖វេជ្ជបណ្ឌិតមួយរូប ដែលនាំប្រធានាធិបតីរុស្ស៊ី លោក ពូទីន ដើរមើលមន្ទីរពេទ្យព្យាបាល កូរ៉ូណាវីរុសដ៏ចម្បងរបស់ទីក្រុងមូស្គូ កាលពីសប្ដាហ៍នោះ ត្រូវបានពិនិត្យឃើញឆ្លងវីរុសថ្មី នេះតាមសេចក្តីរាយការណ៍ សេចក្តីរាយការណ៍មួយ ចេញផ្សាយដោយប៉ុស្តិ៍ទូរទស្សន៍ Rossiya 24 នៅថ្ងៃអង្គារនេះ។ 

កាលពីថ្ងៃអង្គារសប្ដាហ៍មុន លោក ពូទីន បានធ្វើដំណើរទស្សនកិច្ចមន្ទីរពេទ្យ Kommunarka  ជាទីដែលលោកបាននិយាយគ្នាជាមួយលោកវេជ្ជបណ្ឌិត Denis Protsenko ហើយអ្នកទាំងពីរ មិនមានអ្នកម្នាក់ពាក់ឧបករណ៍ការពារ នៅក្នុងពេលធ្វើកិច្ចសន្ទនាគ្នានោះទេ។

ទីភ្នាក់ងារសារព័ត៌មាន RIA បានរាយការណ៍នៅថ្ងៃអង្គារនេះថា វិមានក្រឹមឡាំង បាននិយាយប្រាប់ថា លោក ពូទីន កំពុងតែត្រូវបានតេស្តធ្វើរោគវិនិច្ឆ័យលើបញ្ហាកូរ៉ូណាវីរុសជាប្រក្រតី និងបានថា អ្វីៗគ្រប់យ៉ាងទាំងអស់ គឺល្អប្រសើរនោះទេ៕ ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top