សេនហ្វ្រេនស៊ីស្កូ៖ក្រុមហ៊ុន Apple បាននិយាយថា ខ្លួននឹងឈប់កាត់បន្ថយការលក់មួយចំនួនសម្រាប់ សេវាកម្មវីដេអូស្ទ្រីមដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នៅលើស្មាតហ្វូន iPhones និងឧបករណ៍ Apple ផ្សេងទៀតរួមទាំង Prime Video របស់ក្រុមហ៊ុន Amazon.comយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
ក្នុងការទិញកម្មវិធីនៅលើ App Store របស់ខ្លួន Apple តម្រូវឲ្យប្រើប្រព័ន្ធទូទាត់ផ្ទាល់ខ្លួនរបស់ Apple ហើយត្រូវចំណាយប្រាក់កម្រៃក្នុងចន្លោះពី ១៥ភាគរយទៅ៣០ភាគរយមុនពេលបញ្ជូនទៅនៅសល់ដល់ អ្នកអភិវឌ្ឍន៍កម្មវិធីភាគីទី៣។ គូប្រជែងជាច្រើនរបស់ក្រុមហ៊ុន Apple ក្នុងការចាក់ចម្រៀង និងវីដេអូដូចជា Netflix Inc និង Spotify Technology SA ជៀសវាងការបង់កម្រៃជើងសាទាំងនោះដោយស្នើសុំឲ្យអ្នកប្រើប្រាស់ចុះឈ្មោះ ជាមួយកាតឥណទាននៅខាងក្រៅ App Store ។ នោះទុកឲ្យកម្មវិធីរបស់គូប្រជែងទាំងនោះដើរតួ ជាអេក្រង់ចូលសម្រាប់អតិថិជនដែលមានស្រាប់។
ក្រុមហ៊ុន Spotify បាននិយាយថា ការអនុវត្តរបស់ក្រុមហ៊ុន Apple បានធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មរបស់ខ្លួន ដោយធ្វើឲ្យអ្នកប្រើប្រាស់ iPhone ពិបាកក្នុងការចុះឈ្មោះសម្រាប់ Spotify ជំនួសឲ្យApple Music ហើយបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងសេចក្តីទុកចិត្តកាលពីឆ្នាំមុន នៅសហភាពអ៊ឺរ៉ុប។ ក្រុមហ៊ុន Spotify ក៏បានលើកឡើងពីបញ្ហានេះជាមួយនាយកដ្ឋានយុត្តិធម៌សហរដ្ឋអាមេរិក និងគណៈកម្មាធិការប្រព័ន្ធតុលាការទាំង២នេះ មានការស៊ើបអង្កេតប្រឆាំងនឹងសេចក្តីទុកចិត្តទាក់ទងនឹង Apple ។
ប៉ុន្តែក្រុមហ៊ុន Apple បានលុបចោលការអនុវត្តសម្រាប់ការទិញមួយចំនួន។ នៅក្នុងសេចក្តីថ្លែងការណ៍ តាមអ៊ីម៉ែលក្រុមហ៊ុន Apple បាននិយាយថា សម្រាប់កម្មវិធីកម្សាន្តវីដេអូគុណភាពខ្ពស់ដូចជា Prime Video, Altice One និង Canal + អតិថិជនមានជម្រើស ក្នុងការទិញ ឬជួលភាពយន្ត និងកម្មវិធីទូរទស្សន៍ដោយប្រើវិធីសាស្ត្រទូទាត់ ភ្ជាប់ទៅនឹងការជាវវីដេអូដែលមានស្រាប់។
ក្រុមហ៊ុន Apple បានបន្ថែមផងដែរថា សេវាកម្មនេះនឹងដំណើរការល្អប្រសើរជាងមុនជាមួយនឹងឧបករណ៍ និងកម្មវិធីរបស់ក្រុមហ៊ុន Apple ឧទាហរណ៍ ដោយអនុញ្ញាតឲ្យអ្នកប្រើប្រាស់សួរជំនួយការសំឡេងរបស់ខ្លួនគឺ Siri ដើម្បីស្វែងរកការបង្ហាញនៅលើ សេវាកម្មរបស់ភាគីទី៣៕ដោយ៖លី ភីលីព

