បច្ចេកវិទ្យា

បេសកកម្ម ទៅឋានព្រះច័ន្ទ​ ដំបូងបំផុត របស់ពិភពលោក អាមេរិក ប្រើប្រាស់បុគ្គលិក រហូតទៅដល់ កន្លះលាននាក់

ប្រវត្តិសាស្ត្រ៖ បេសកកម្មទៅកាន់ឋានព្រះច័ន្ទ ដែលត្រូវបានប្រជាជនអាមេរិក ទទួលស្គាល់ថា ជាបេសកកម្ម ដែលបានចំណាយថវិកាជាតិ អស់ច្រើនបំផុតមួយ នៅក្នុងប្រវតិ្តសាស្ត្ររបស់ប្រទេស។

នៅកំឡុងពេលដែលដំណើរការបំផុត នៅក្នុងបេសកកម្ម អាប៉ូឡូ ទៅកាន់ឋានព្រះច័ន្ទនោះ មានបុគ្គលិករបស់អង្គការណាសា ប្រមាណជា៣៤០០០នាក់ និងបុគ្គលិកខាងក្រៅផ្សេងទៀត ប្រមាណជា៣៧៥០០០នាក់ ដែលបានចូលរួមចំណែក ក្នុងការបំពេញការងារ នៅក្នុងគម្រោងការនេះ។

ដំណាក់កាលតំបូងការប៉ាន់ស្មាន ទៅលើប្រាក់ចំណាយ មានលទ្ធផលផ្សេងៗគ្នា ប៉ុន្តែអ្វីដែលបានលេចឡើង នៅក្នុងកិច្ចប្រជុំសភា ឆ្នាំ២០០៨ ដែលបានធ្វើការ កែប្រែតម្លៃសរុប ដែលបានចំណាយ ទៅលើបេសកកម្មមួយនេះ កើនឡើងទៅដល់ ៩៨ពាន់លានដុល្លារ ដែលវាត្រូវបានគេគណនាថា អាចស្មើរនឹងការឧបត្ថម្ភ ទៅលើប្រជាជនអាមេរិកទាំងមូល ដែលរស់ក្នុងប្រទេស នៅក្នុងឆ្នាំ១៩៦៩ ទាំងប្រុសទាំងស្រី ក្មេងចាស់ទាំងអស់ ក្នុងម្នាក់៥០០ដុល្លារអាមេរិក៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top