បច្ចេកវិទ្យា

ក្រុមហ៊ុន​ Toyota ផ្តល់ជូនរថយន្ត​ដឹកទំនិញថ្មី ដើម្បីដឹកអ្នកជំងឺ​ COVID-19 មានសកម្មភាពធ្ងន់ធ្ងរ

តូក្យូ៖ ក្រុមហ៊ុន Toyota Motor Corp បាននិយាយថា ខ្លួនបានផ្តល់រថយន្តប្រភេទ Minivan រចនាម៉ូដឡើងយ៉ាងពិសេស ទៅកាន់មន្ទីរពេទ្យទីក្រុងតូក្យូ ដើម្បីដឹកអ្នកជំងឺឆ្លង ដែលមានរោគសញ្ញាធ្ងន់ធ្ងរ គឺជាជំហានចុងក្រោយ នៅក្នុងកិច្ចខិតខំប្រឹងប្រែង របស់ក្រុមហ៊ុន ជួយដល់បុគ្គលិកជួរមុខ ប្រយុទ្ធប្រឆាំង នឹងរោគរាតត្បាតយោងតាម ការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

រថយន្ដមន្ទីរពេទ្យ Showa University ចូលរួមជាមួយរថយន្ដ ដឹកជញ្ជូនតូចជាង ១១គ្រឿងផ្សេងទៀត ដែលផ្ដល់ដោយ Toyota ទៅមន្ទីរពេទ្យ និងរដ្ឋាភិបាលក្នុងតំបន់ ដើម្បីដឹកអ្នកជំងឺ ដែលមានរោគសញ្ញាស្រាល នៃជំងឺ COVID-19 ជាជំងឺបង្កឡើង ដោយវីរុស។

រថយន្ដធំទូលាយ ត្រូវបានអភិវឌ្ឍ ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធ Toyota Auto Body Co មានលក្ខណៈពិសេស នៃផ្នែកខាងក្នុង ដោយបំបែកផ្នែកខាងមុខ នៃកៅអី អ្នកបើកបរ និងកៅអីអ្នកដំណើរខាងមុខ ពីតំបន់ខាងក្រោយ ដែលគ្រែអាចដឹកបាន។

កង្ហារផ្សែងបន្តបញ្ចោញខ្យល់ចេញ ពីបន្ទប់ខាងក្រោយ ចេញពីយានយន្ត ដូច្នេះវានឹងមិនត្រូវបាន បញ្ជូនទៅផ្នែកខាងមុខទេ ការពារការឆ្លង។ មេរោគកូរ៉ូណាត្រូវបានគេដឹងថា ឆ្លងដោយដំណក់ទឹក ពីលើអាកាស។

ក្រុមហ៊ុន Toyota បានផ្តល់ជូននូវយានយន្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ដែលកំពុងកើនឡើង សម្រាប់ការដឹកជញ្ជូន អ្នកជំងឺមានរោគសញ្ញា សម្រាប់ព្យាបាល នៅតាមកន្លែងនានា ដូចជាសណ្ឋាគារ ដោយសារតែការព្រួយបារម្ភ អំពីសមត្ថភាពមន្ទីរពេទ្យ៕ ដោយ៖លី ភីលីព

Most Popular

To Top