ចិន៖ក្រុមហ៊ុនស្រាវជ្រាវ Canalys បាននិយាយថា តម្រូវការកុំព្យូទ័រលើពិភពលោក បានកើនឡើងយ៉ាងខ្លាំងនៅត្រីមាសទី ១ ឆ្នាំ ២០២០ ដែលជំរុញឲ្យពួកគេការងារពីចម្ងាយ និងការរៀនពីវិធានការបិទទ្វារយ៉ាងតឹងរ៉ឹង ដើម្បីការពារមេរោគCOVID-១៩ ទោះបីជាវាបង្កការពន្យារពេលយ៉ាងធ្ងន់ធ្ងរក្នុងការផលិត និងបញ្ហាខាងដឹកនាំសាស្ត្រក៏ដោយ យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។
ក្រុមហ៊ុនផលិតកុំព្យូទ័រចិន Lenovo នៅតែឈរនៅលើទីផ្សារកុំព្យូទ័រពិភពលោកដដែលដោយលក់បានចំនួន ១២,៨ លានគ្រឿង ក្នុងចំណោមក្រុមហ៊ុនទាំង ៥ ខាងលើ Apple រងការវាយប្រហារខ្លាំងជាងគេនៅត្រីមាសទី ១ ដោយសារការនាំចេញរបស់ខ្លួនធ្លាក់ចុះជាង ២០ ភាគរយស្មើនឹង ៣,២ លានគ្រឿង។
ក្រុមហ៊ុនផលិតកុំព្យូទ័រធំៗទាំង៥នៅលើពិភពលោកក្នុងត្រីមាសទី ១ ឆ្នាំនេះរួមមាន៖ក្រុមហ៊ុនផលិតកុំព្យូទ័រចិន Lenovo លក់បានចំនួន ១២,៨ លានគ្រឿង ក្រុមហ៊ុនផលិតកុំព្យូទ័រ HP លក់បានចំនួន ១១,៧ លានគ្រឿង ក្រុមហ៊ុនផលិតកុំព្យូទ័រ Dell លក់បានចំនួន ១០,៥លានគ្រឿង ក្រុមហ៊ុនផលិតកុំព្យូទ័រ Apple លក់បានចំនួន ៣,២លានគ្រឿង និងក្រុមហ៊ុនផលិតកុំព្យូទ័រ Acer លក់បានចំនួន ៣,១លានគ្រឿង៕



