បច្ចេកវិទ្យា

Facebook បង្ហាញកម្មវិធី TikTok ឈ្មោះថា Collab ដោយអនុញ្ញាត ឲ្យអ្នកប្រើប្រាស់ បង្កើតតន្រ្តី តាមរយៈការបង្កើត វីដេអូខ្លីៗ របស់មិត្តឡើងវិញ

អាមេរិក ៖ កម្មវិធីថ្មី របស់ក្រុមហ៊ុន Facebook ដែលជាបណ្តាញ ទំនាក់ទំនងសង្គម ដ៏មានប្រជាប្រិយ នៅទូទំាងពិភពលោក ដូចជា Tik-Tok ដោយអនុញ្ញាត ឲ្យអ្នកប្រើប្រាស់បង្កើត តន្ត្រីផ្ទាល់ខ្លួន ព្រមទំាងអចកែសម្រួលវីដេអូខ្លីៗ ជាមួយគ្នាទៀតផង នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រ ឌៀលីម៉ែល ។

កម្មវិធី Collab គឺជាកម្មវិធីមួយ ត្រូវបានបង្កើតឡើង ដោយក្រុមពិសោធន៍ ផលិតផលថ្មីរបស់ Facebook ហើយបច្ចុប្បន្នត្រូវបានគេប្រើប្រាស់ ជាមួយប្រព័ន្ធប្រតិបត្តិការ iOS តែប៉ុណ្ណោះ។ កម្មវិធីដែលកំពុងស្ថិត នៅក្នុងបែតាដំណើរការ ដោយអនុញ្ញាតឲ្យអ្នកប្រើ ថតវីដេអូខ្លីៗ ចំនួន៣ដាច់ ដោយឡែកពីគ្នានៃពួកគេលេងឧបករណ៍ផ្សេងៗ ដូចជាស្គរ ហ្គីតា ឬច្រៀងសំឡេង ។

បន្ទាប់ពីបំណែក ត្រូវបានកត់ត្រា អ្នកប្រើមិនថា តែម្នាក់ឯង ឬជាមួយមិត្តភក្តិអាចកែសម្រួលវីដេអូ ជាមួយគ្នាដើម្បីបង្កើតបទចម្រៀង។ Collab ជាកម្មវិធីកែសម្រួលវីដេអូ និងចម្រៀង ដែលបញ្ជាក់ថា នៅពេល ផ្នែកវីដេអូត្រូវបានថត ពួកគេត្រូវតែបិទផ្សាយជាសាធារណៈទៅក្នុងកន្លែងថត ដែលអ្នកផ្សេងទៀត អាចមើលបាន៕
ដោយ៖លី ភីលីព

Most Popular

To Top