បច្ចេកវិទ្យា

នាវាផ្ទុកយន្តហោះ ផលិតក្នុងស្រុក របស់ចិន កំពុងធ្វើតេស្តនៅសមុទ្រ

បរទេស៖ ក្រសួងការពារជាតិ របស់ប្រទេសចិន បាននិយាយនៅពេលថ្មីៗនេះថា នាវាផ្ទុកយន្តហោះ ផលិតក្នុងស្រុកទាំងស្រុង របស់ទ័ពជើងទឹកចិន កំពុងតែធ្វើការសាកល្បង នៅសមុទ្រ ដើម្បីតេស្តអាវុធ និងសម្ភារៈផ្សេងៗ និងធ្វើឲ្យកាន់តែប្រសើរឡើង នូវការហ្វឹកហាត់ បុគ្គលិកលើនាវា។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ការពារជាតិឥណ្ឌា Defence News នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីនាំពាក្យយោធាចិន លោក Ren Guoqiang បាននិយាយប្រាប់ថា សមយុទ្ធនេះ គឺកំពុងតែត្រូវធ្វើឡើង តាមការគ្រោងទុក ជាក់ស្តែងមិនប៉ះពាល់ ដោយការផ្ទុះរាតត្បាត ឆ្លងនៃមេរោគកូរ៉ូណានោះ។

គួរបញ្ជាក់ថា នាវាផ្ទុកយន្តហោះថ្មីនេះ គឺជានាវាផ្ទុកយន្តហោះទីពីរ ដែលបានដាក់ចូលបម្រើការ បន្ទាប់ពីនាវាផ្ទុកយន្តហោះ Liaoning ដែលដើមឡើង ត្រូវបានទិញជាគ្រោង នាវាមកពីប្រទេសអ៊ុយក្រែន និងត្រូវបានយកមក កែលម្អឡើងវិញទាំងស្រុង៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top