បច្ចេកវិទ្យា

អ៊ីរ៉ង់ដោះលែង អតីតទាហានជើងទឹក អាមេរិក ក្រោយឃុំខ្លួនជិតពីរឆ្នាំ

បរទេស៖ប្រទេសអ៊ីរ៉ង់ នៅថ្ងៃព្រហស្បត្តិ៍សប្ដាហ៍នេះ បានដោះលែងអតីត កងទ័ពជើងទឹកសហរដ្ឋអាមេរិកមួយរូប ឈ្មោះ Michael White ដែលកំពុងតែធ្វើដំណើរ វិលត្រឡប់មកប្រទេសកំណើតវិញ ក្រោយជាប់ពន្ធនាគារ នៅទីនោះ អស់រយៈពេលជិត២ឆ្នាំ នេះបើយោងតាមសម្តីរបស់គាត់។

ម្តាយរបស់គាត់ ដែលមានឈ្មោះ Joanne White បាននិយាយប្រាប់ដូច្នេះថា “អស់រយៈពេល៦៨៣ថ្ងៃកន្លងទៅ កូនប្រុសរបស់ខ្ញុំ Michael ត្រូវបានកងកម្លាំងការពារបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ចាប់ឃុំខ្លួនធ្វើជាចំណាប់ខ្មាំង នៅក្នុងប្រទេសអ៊ីរ៉ង់ ហើយខ្ញុំកំពុងត្រូវរស់នៅក្នុងសុបិនអាក្រក់។ ខ្ញុំមានចិត្តរីករាយក្នុងការប្រកាសថា សុបិនអាក្រក់នឹងកន្លងផុត ហើយកូនប្រុសរបស់ខ្ញុំមានសុវត្ថិភាពនៅតាមផ្លូវវិលត្រឡប់មកផ្ទះវិញ”។

គួរបញ្ជាក់ថា លោក Michael White ក្នុងបច្ចុប្បន្នមានវ័យ៤៨ឆ្នាំ ត្រូវចាប់ខ្លួនក្នុងទីក្រុង Mashhad ប្រទេសអ៊ីរ៉ង់ កាលពីខែកក្កដា ឆ្នាំ២០១៨ ពីបទប្រមាថមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei និងបង្ហាញព័ត៌មានឯកជន តាមរយៈការបង្ហោះរូបថតលើអ៊ីស្ត្រាក្រាមរបស់ស្ត្រីម្នាក់ ដែលគាត់ទៅជួប”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top