បច្ចេកវិទ្យា

ណាសាគ្រោងបង់ប្រាក់ ឲ្យទីភ្នាក់ងារ អវកាសរុស្ស៊ី៩០លានដុល្លារសម្រាប់បញ្ជូន អវកាសយានិក អាមេរិកទៅកាន់ ISS នៅរដូវស្លឹកឈើជ្រុះ

ណាសា៖អង្គការអវកាសណាសាបាន ចំណាយទឹកប្រាក់ឲ្យទីភ្នាក់ងារអវកាសរុស្ស៊ីចំនួន ៩០ លានដុល្លារសម្រាប់កន្លែងអង្គុយនៅលើរ៉ុក្កែត Soyuz ក្នុងការបញ្ជូនអវកាសយានិកអាមេរិកម្នាក់ទៅកាន់ស្ថានីយ៍ អវកាសអន្តរជាតិ  (ISS) បើទោះជាមានការបាញ់បង្ហោះអវកាស SpaceX ក៏ដោយ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ណាសាបាននិយាយថា ការបង់ប្រាក់នេះបានចរចាអស់រយៈពេល២សប្តាហ៍មុនពេលបេសកកម្មដំបូង របស់ក្រុមហ៊ុន SpaceX របស់ Falcon 9 ចាប់ផ្តើមបញ្ជូនក្រុមមួយទៅកាន់ ISS ពីទឹកដីអាមេរិកដែលជាការបញ្ចប់គោលបំណងនៃការទិញកៅអីនៅលើរ៉ុក្កែតបរទេស។

ទោះយ៉ាងណាកិច្ចព្រមព្រៀងត្រូវ បានបញ្ចប់នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ក៏ដោយ ក៏អាមេរិកមានគោលបំណងធានាថា ទីភ្នាក់ងារនេះរក្សាការប្តេជ្ញាចិត្តរបស់ខ្លួនសម្រាប់ប្រតិបត្តិការប្រកបដោយសុវត្ថិភាព តាមរយៈវត្តមានបន្តរបស់អាមេរិកនៅលើនាវាអវកាសរហូតដល់យានយន្តពាណិជ្ជកម្មក្លាយជាសេវាកម្មធម្មតា។

កន្លែងអង្គុយគឺសម្រាប់អវកាសយានិករបស់ អង្គការណាសាគឺលោក Kate Rubins នឹងចំណាយពេល ៦ ខែទៅលើស្ថានីយ៍អវកាសអន្តរជាតិ  (ISS) ជាវិស្វករហោះហើរ ហើយក្លាយជាសមាជិក នៃនាវិក Expedition 63/64៕

Most Popular

To Top