អង់គ្លេស៖ ក្រសួងការពារជាតិអង់គ្លេស បាននិយាយថា កងវរសេនាធំទី១៣ នឹងទទួលខុសត្រូវក្នុង ការផ្តល់បណ្តាញការពារនៅតាមគេហដ្ឋាន និងប្រតិបត្តិការនៅបរទេស ដោយសារតែការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណេតបណ្តាលឲ្យមានការាស្លាប់ដូចនៅ សមរភូមិនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
អង្គភាពនេះនឹងទទួលខុសត្រូវ ក្នុងការបង្កើតគ្រឿងសឹកឌីជីថលជុំវិញបុគ្គលិកកងកម្លាំង ប្រដាប់អាវុធដោយអនុញ្ញាតឲ្យមេបញ្ជាការនិងទាហានរបស់ពួកគេធ្វើ ប្រតិបត្តិការតាមប្រព័ន្ធអ៊ីនធើណេតដោយសុវត្ថិភាព។ អង្គភាពជំនាញនឹងមានទីស្នាក់ការកណ្តាលរបស់ខ្លួននៅ Blandford, Dorset ត្រូវបានឈរជាផ្លូវការនៅថ្ងៃទី១ ខែមិថុនា។
ក្រសួងមហាផ្ទៃបាននិយាយថា សេចក្តីណែនាំនៃកងវរសេនាធំនេះបានកើតឡើង នៅពេលតំបន់ជួរមុខថ្មីមួយបានបើកនៅក្នុងលំហអាកាសតាមបណ្តាញតាមតំបន់ដីគោកសមុទ្រ និងអាកាស។ រដ្ឋមន្រ្តីក្រសួងការពារជាតិ Ben Wallace បានមានប្រសាសន៍ថា នេះគឺជាការផ្លាស់ប្តូរជំហានមួយក្នុងការធ្វើទំនើបកម្មរបស់កងកម្លាំងចក្រភពអង់គ្លេសសម្រាប់សង្គ្រាមព័ត៌មាន។
ការវាយប្រហារតាមអ៊ីនធើណេតមាន គ្រោះថ្នាក់ដល់ជីវិតដូចការវាយប្រហារនៅលើសមរភូមិ ដូច្នេះយើងត្រូវត្រៀមការពារខ្លួនពីអ្នកដែលធ្វើបាបយើង ហើយកងវរសេនាធំទី ១៣ គឺជាការបន្ថែមដ៏សំខាន់មួយ សម្រាប់ការការពារនោះ៕


