សេអ៊ូល៖ក្រុមហ៊ុន Hyundai Motor Co ចាប់ផ្តើមផលិតរថយន្តអ៊ីដ្រូសែនដំបូងដោយសំឡឹង មើលឃើញការកើនឡើងអគ្គិសនីរបស់ក្រុមហ៊ុន Tesla រួមទាំងនៅប្រទេសរបស់ខ្លួនផងដែរ ពេលនេះក្រុមហ៊ុន កំពុងតែវាយលុកលើទីផ្សារដើរដោយថាមពល អាគុយដោយគូប្រជែងរបស់សហរដ្ឋអាមេរិកយោងតាម ការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
បើយោងតាមព្រឹត្តិប័ត្រសហជីពផ្ទៃក្នុងថា ក្រុមហ៊ុនកូរ៉េខាងត្បូងគ្រោងនឹងបង្ហាញនូវខ្សែសង្វាក់ ផលិតកម្មចំនួន២ត្រូវបានផលិតឡើងសម្រាប់រថយន្តអគ្គិសនី (មួយគ្រឿង) គឺមួយឆ្នាំក្រោយ និងមួយទៀតនៅឆ្នាំ ២០២៤ ។ លោក Euisun Chung ប្រធានក្រុមហ៊ុន ផលិតរថយន្ត Hyundai Motor Group រួមបញ្ចូលទាំងក្រុមហ៊ុន Kia Motors ក៏បានរៀបចំការប្រជុំជាបន្តបន្ទាប់ ចាប់តាំងពីខែឧសភាជាមួយសមភាគី របស់លោក Samsung, LG និង SK Group ដែលផលិតអាគុយ និងគ្រឿងអេឡិចត្រូនិច។
បើយោងតាមប្រភពឧស្សាហកម្មជាច្រើនថា គោលបំណងនៃកិច្ចពិភាក្សាត្រូវបានប្រកាសជាសាធារណៈគឺសម្រាប់ក្រុមហ៊ុន Hyundaiព្យាយាមធានាអាគុយនៅពេលមានការផ្គត់ផ្គង់ដ៏តឹងរឹង ខណៈការប្រកួតប្រជែងសម្រាប់រថយន្តអគ្គិសនីកាន់តែខ្លាំង ។ ក្រុមហ៊ុនផលិតទាំងនោះក៏ផ្គត់ផ្គង់ដូចជាក្រុមហ៊ុន Tesla, Volkswagen និង GM ផងដែរ៕ដោយ៖លី ភីលីព


