បច្ចេកវិទ្យា

សហភាពអារ៉ាប់រួម ក្លាយជាប្រទេស ទីមួយ នៅអារ៉ាប់ ដែលមានរោងចក្រ ដើរដោយថាមពល នុយក្លេអ៊ែរ

បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាសហភាពអារ៉ាប់រួម បានប្រកាសដំណើរ ការប្រតិបត្តិការណ៍ រោងចក្រថាមពលនុយក្លេអ៊ែរ ដែលត្រូវបានស្គាល់ថា ជារោងចក្រនុយក្លេអ៊ែរដំបូងបំផុត របស់តំបន់អារ៉ាប់។

ការទាញយក ថាមពលនុយក្លេអ៊ែរ បានចាប់ផ្តើមដំបូង នៅជាមួយនឹងម៉ាស៊ីន រ៉េអាក់ទ័រមួយ ក្នុងចំណោមបួន នៅក្នុងរោងចក្រ ដែលមានឈ្មោះថា Barakah គឺជារោងចក្រ ដែលបង្កើតឡើង ដោយកសារប្រើប្រាស បច្ចេកវិទ្យារបស់ប្រទេស កូរ៉េខាងត្បូង។

រំលឹកដែរថាតាមផែនការចាស់ រោងចក្រនេះ នឹងត្រូវបានគេរំពឹងថា នឹងបើកដំណើរ កាលតាំងតែពីឆ្នាំ២០១៧ ប៉ុន្តែការដំណើរការ តែងតែត្រូវបានពន្យាពេល រហូតមកដោយសារ តែបញ្ហាសុវត្ថិភាព។

សហភាពអារ៉ាប់រួម និងមេដឹកនាំរបស់ខ្លួន បាននាំគ្នាប្រកាសសរសើរខ្លាំងបំផុត ចំពោះការដំណើរការនេះ នៅព្រឹកថ្ងៃសៅរ៍នេះ ហើយថែមទាំងបានចាត់ទុកថា វាគឺជានិមិ្មតរូបបែបវិទ្យាសាស្ត្រ របស់ប្រទេសផងដែរ៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top