បច្ចេកវិទ្យា

កូរ៉េខាងត្បូងនឹងវិនិយោគជាង ២០០ពាន់លានដុល្លារក្នុងប្រព័ន្ធការពារមីស៊ីល និងនាវាមុជទឹក

បរទេស៖ប្រទេសកូរ៉េខាងត្បូង នឹងធ្វើការវិនិយោគប្រាក់ជាង២៥០ពាន់លានដុល្លារ ក្នុងប្រព័ន្ធការពារមីស៊ីល និងនាវាមុជទឹកថ្មី ដើម្បីជួយទប់ស្កាត់ការគម្រាមកំហែងយោធារបស់ប្រទេសកូរ៉េខាងជើង នេះបើយោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។ 

យោងតាមកម្មវិធីការពារជាតិ មានរយៈពេល៥ឆ្នាំរបស់ប្រទេសកូរ៉េខាងត្បូង ចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៥ ទីក្រុងសេអ៊ូលនឹងអភិវឌ្ឍប្រព័ន្ធការពារមីស៊ីលមួយ ដែលស្រដៀងគ្នានឹងប្រព័ន្ធការពារមីស៊ីល  Iron Dome របស់ប្រទេសអ៊ីស្រាអែល នេះបើតាមការចុះផ្សាយរបស់កាសែតកូរ៉េខាងត្បូង យុនហាប់ និង Money Today នៅថ្ងៃចន្ទម្សិលមិញនេះ។ 

គួរបញ្ជាក់ថា ប្រព័ន្ធការពារមីស៊ីលរបស់ប្រទេសកូរ៉េខាងត្បូងនេះ នឹងត្រូវបានប្រើប្រាស់សម្រាប់ការពារតំបន់ទីប្រជុំជននានារបស់ទីក្រុងសេអ៊ូល ដែលរួមបញ្ចូលទាំងទីក្រុងផ្កាយរណប នៅខេត្ត Gyeonggi ទប់ទល់នឹងការបាញ់កាំភ្លើងធំពី ប្រទេសកូរ៉េខាងជើង៕ ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top