បច្ចេកវិទ្យា

ណាសាបានចែករម្លែករូបភាព លម្អិតរបស់ Jupiter ខណៈអ្នកទស្សនាមើលទៅ វាដូចនំភីហ្សាហាន់នី

អាមេរិក៖អង្គការអវកាសណាសា បានចែករម្លែករូបភាពនៃព្យុះស៊ីក្លូនក្រហមដែលកំពុងបក់នៅលើប៉ូលខាងជើងនៃភពព្រហស្បតិ៍ ប៉ុន្តែតាមប្រព័ន្ធអ៊ីនធើណេត និយាយថា ភពនេះមើលទៅដូចជានំភីហ្សាហាន់នី នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

យានអវកាស Juno បាននឹងកំពុងស៊ើបអង្កេតភពដ៏ធំមួយនេះចាប់តាំងពីឆ្នាំ ២០១១ ហើយថ្មីៗនេះបានបញ្ជូនរូបភាព នៃព្យុះស៊ីក្លូនពណ៌ក្រហមនៅតំបន់ប៉ូល ខាងជើងវិញ។ ទីភ្នាក់ងារអវកាសអាមេរិកបានចែករំលែករូបភាព នៅលើ Instagram ហើយអ្នកប្រើប្រាស់ បានឆ្លើយតបដោយប្រៀបធៀបលក្ខណៈពិសេសទៅនឹងម្ហូបពេញនិយម។

អ្នកប្រើប្រាស់ម្នាក់បានហៅវាថា ‘ភីហ្សាផេនឃ្វីន’ ខណៈពេលដែលអ្នកផ្សេងទៀតនិយាយថា វាមើលទៅដូចជានំដុត។ ទោះយ៉ាងណារូបថតអ៊ីនហ្វ្រារ៉េដគូស បញ្ជាក់អំពីព្យុះដូចជា “ កង្ហារកក” នៅលើប៉ូលនៃភពព្រហស្បតិ៍ហើយនៅពេលមើលក្រោមពន្លឺពពកលេចចេញជា ពន្លឺពណ៌ខៀវ។

Juno គឺជាភ្នែករបស់អង្គការណាសា ខណៈពេលកំពុងធ្វើដំណើរជុំវិញភពព្រហស្បតិ៍ ប៉ុន្តែទីភ្នាក់ងារនេះត្រូវបានគេកំណត់ឲ្យប្រើកែវយឺតអវកាស James Webb ដ៏មានឥទ្ធិពលដែលនឹងសង្កេតមើលភពផែនដី ដោយសង្ឃឹមថានឹងរកឃើញលម្អិតបន្ថែមទៀត។ Imke de Pater នៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ា, Berkeley និង Thierry Fouchet នៃអ្នកអង្កេតការណ៍ ដឺប៉ារីសបាននិយាយថា  វានឹងក្លាយជាការពិសោធន៍ដ៏លំបាកមួយ៕ ដោយ៖លី ភីលីព

Most Popular

To Top