ចិន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ថា នៅថ្ងៃអង្គារនេះ ប្រទេសចិន បានទទួលជោគជ័យទាំងស្រុង ក្នុងការបាញ់បង្ហោះផ្កាយរណបចំនួន០៩គ្រឿងទៅកាន់ ដងតារាវិថី នៅឯសមុទ្រលឿង ។
ផ្កាយរណបចំនួន៩គ្រឿង ជាកម្មសិទ្ធិរបស់ក្រុម Jilin-1 Gaofen 03-1 បានបាញ់បង្ហោះឡើងតាមរយៈគ្រាប់រ៉ុក្កែត Long March-11 ដែលជាការបាញ់បង្ហោះលើកដំបូង ចេញពីសមុទ្ររបស់ប្រទេសចិន នៅវេលាម៉ោង៩និង២៣នាទីព្រឹក ម៉ោងនៅប៉េកាំង ។
ផ្កាយរណបទាំងនោះ បានផលិតឡើងដោយក្រុមហ៊ុន បច្ចេកវិទ្យាផ្កាយរណប Chang Guang Satellite Technology Co., Ltd. ។ ផ្កាយរណបចំនួន ៣គ្រឿង ក្នុងចំណោមផ្កាយរណបទំាងអស់ នឹងត្រូវប្រើប្រាស់សម្រាប់ ជាវីដេអូរូបភាព ហើយផ្កាយរណបមួយក្នុងចំណោមផ្កាយរណបទាំងនោះមានភាពទាក់ទាញបំផុត របស់ប្រទេសចិន ដែលជាវីដេអូធ្វើការចែករំលែក ហៅថា Bilibili និងមួយផ្សេងទៀតសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ CCTV ។
ទន្ទឹមនឹងនេះដែរ ផ្កាយរណបចំនួន០៦គ្រឿង គឺជាអ្នកបញ្ជូនរូបភាពតាមផ្កាយរណប ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា