បច្ចេកវិទ្យា

Sony បង្ហាញ PS5 ថ្មីមានតម្លៃ៤៩៩ដុល្លារ គ្រោងនឹង ដាក់លក់ នៅឆ្នាំនេះ និងឆ្នាំ២០២១

មនុស្សជាងមួយលាននាក់មកពីជុំវិញ ពិភពលោកបានចូលរួមនៅក្នុងព្រឹត្តិការណ៍ បង្ហាញហ្គេមនិម្មិត PlayStation 5 របស់ក្រុមហ៊ុន Sony ដើម្បីស្វែងយល់អំពី ព័ត៌មានលម្អិតបន្ថែមនៃកុងសូលហ្គេម រំពឹងទុកខ្ពស់ ជាពិសេសតម្លៃ និងកាលបរិច្ឆេទ ចេញលក់នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ក្រុមហ៊ុន Sony ប្រកាសពីប្រព័ន្ធនេះជាមួយ ឌីសតម្លៃ (disc drive) ៤៩៩ ដុល្លារ និងឌីជីថលតម្លៃ ៣៩៩ ដុល្លារទាំង២គ្រឿងនឹងត្រូវដឹកជញ្ជូននៅថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ ២០២០ នៅអាមេរិកខាងជើងរួមជាមួយជប៉ុន ម៉ិកស៊ិក អូស្ត្រាលី ញូហ្សេឡែន និងកូរ៉េខាងត្បូង និងថ្ងៃទី ១៩ ខែវិច្ឆិកានៅទូទាំងពិភពលោក។

ពិភពលោកអាចសម្គាល់ប្រតិទិន របស់ពួកគេ សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកានៅពេលពួកគេត្រូវបានគេកំណត់ឲ្យទទួលការដឹកជញ្ជូន របស់ពួកគេ ប៉ុន្តែការបញ្ជាទិញជាមុននៅទូទាំងពិភពលោកចាប់ផ្តើមនៅថ្ងៃទី ២២ ខែកញ្ញា។

ព្រឹត្តិការណ៍នេះ បានចាប់ផ្តើមដោយផ្តល់ឲ្យអ្នកទស្សនា នូវការមើល Spider-Man: Miles Morales នាពេលខាងមុខបង្ហាញពីក្រាហ្វិចគួរឲ្យភ្ញាក់ផ្អើលរបស់ហ្គេមមានសំឡេងល្អិតល្អន់ និងចាក់ចេញនូវរឿងរ៉ាវកើតឡើងនៅ Harlem ទីក្រុងញូវយ៉កនឹងត្រូវចេញផ្សាយក្នុងរដូវវិស្សមកាលនេះ ឆ្នាំក្រុមហ៊ុន Sony ក៏បានប្រកាសពីការប្រមូលផ្ដុំនូវហ្គេម PlayStation Plus ដែលនឹងរួមបញ្ចូលនូវចំណងជើង PlayStation 4 មួយចំនួនធំរួមមាន“ God of War, Persona 5 និង“ Final Fantasy 15” អាចទាញយក និងលេងនៅពេល PS5 ចាប់ផ្តើម៕ ដោយ៖លី ភីលីព

Most Popular

To Top