អ៊ីតាលី៖ អ្នកអភិវឌ្ឍន៍អះអាងថា អ្នកវិទ្យាសាស្ត្រ បានបង្កើតដៃសិប្បនិម្មិតនេះឡើង អាចធ្វើឲ្យមានសកម្មភាពក្តាប់ និងធ្វើចលនាបានដូចដៃធម្មតា ព្រមទំាងផ្តល់មុខងារ ច្រើនជាង៩០ភាគរយ ដល់មនុស្សកាត់ប្រអប់ដៃ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ក្រុមគ្រូពេទ្យជំនាញខាងឆ្អឹង អ្នករចនាឧស្សាហកម្ម និងជាអ្នកជាមួយអ្នកវិទ្យាសាស្ត្រ មកពីIstituto Italiano di Tecnologia ប្រទេសអ៊ីតាលី បានបង្កើតដៃសិប្បនិម្មិត មានឈ្មោះថា Hannes។ អវយវៈត្រូវបានរចនាឡើង ដើម្បីចម្លងទំហំទម្ងន់ រូបរាង និងចលនាចាប់យកដោយដៃ របស់មនុស្សឲ្យបានត្រឹមត្រូវ ដើម្បីជួយមនុស្ស ឲ្យឈានដល់ការគ្រប់គ្រងធម្មតា។
ក្រុមអ្នកស្រាវជ្រាវអះអាងថា Hannes បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ទីផ្សារហើយ ត្រូវបានផ្តល់ការយល់ព្រមតាមបទប្បញ្ញត្តិ។ ពេលនេះក្រុមការងារ កំពុងធ្វើការស្វែងរកវិនិយោគិន ដើម្បីធ្វើឲ្យវាក្លាយជាការពិត។ Hannes មានសមត្ថភាពចម្លង លក្ខណៈជីវសាស្ត្រសំខាន់ៗ នៃដៃមនុស្ស ចលនាធម្មជាតិ និងសម្របខ្លួនកម្រិតកម្លាំង ល្បឿន និងចាប់យកភាពរឹងមាំ។
Hannes ត្រូវបានគេរចនាឡើង ឲ្យស្រដៀងនឹងដៃ និងកដៃរបស់មនុស្ស គឺទន់ ហើយមានសមត្ថភាពសម្របខ្លួន ដោយថាមវន្តទៅនឹងរូបរាងនៃវត្ថុដែលមនុស្សចង់ចាប់បាន។ យោងតាមអ្នកអភិវឌ្ឍន៍របស់វា បាននិយាយថា វាមានលក្ខណៈស្រដៀងនឹងដៃមនុស្ស ហើយត្រូវបានអភិវឌ្ឍដោយផ្ទាល់ ជាមួយអ្នកជំងឺវាពិតជាមានប្រយោជន៍ ៕ ដោយ៖លី ភីលីព