បច្ចេកវិទ្យា

ក្រុមហ៊ុន Huawei មានគោលបំណង ធ្វើការជាមួយដៃគូ សម្រាប់ប្រព័ន្ធវៃឆ្លាតភ្លោះ “Intelligent Twins”

ចិន៖ក្រុមហ៊ុន Huawei Technologies Co កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីទាញយកអត្ថប្រយោជន៍ ពីបំណងប្រាថ្នាកាន់តែខ្លាំងឡើង របស់សហគ្រាស និងរដ្ឋាភិបាល ក្នុងការចាប់យកការផ្លាស់ប្តូរឌីជីថល ដោយបង្ហាញស្ថាបត្យកម្មយោងជាប្រព័ន្ធ ដែលត្រូវបានគេហៅថា Intelligence Twins នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

ក្រុមហ៊ុន Huawei បាននិយាយថា Intelligent Twins ត្រូវបានស្នើឡើង សម្រាប់ការធ្វើឲ្យប្រសើរឡើង នៃរដ្ឋាភិបាល និងក្រុមហ៊ុន។ ក្រុមហ៊ុនបន្តថា អតិថិជន និងដៃគូរបស់ក្រុមហ៊ុន Huawei អាចបង្កើតដំណោះស្រាយវៃឆ្លាតផ្ទាល់ខ្លួន ដោយផ្អែកលើកម្មវិធីវៃឆ្លាតភ្លោះ “Intelligent Twins” ដើម្បីជួយឲ្យមានការផ្លាស់ប្តូរ ប្រកបដោយភាពវៃឆ្លាត ឆ្លងកាត់ឧស្សាហកម្មវៃឆ្លាត។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន បាននិយាយថា ប្រព័ន្ធវៃឆ្លាតភ្លោះ អាចផ្តល់នូវប្រព័ន្ធបើកចំហរដ៏ឆ្លាតវៃមួយ ដែលមានសមត្ថភាព ក្នុងការយល់ឃើញគ្រប់បែបយ៉ាង ការសហការគ្រប់ដែនការវិនិច្ឆ័យច្បាស់លាស់ និងការវិវត្តជាបន្តបន្ទាប់ ផ្តល់នូវបទពិសោធន៍ឆ្លាតវៃ សម្រាប់ប្រជាជនទីក្រុង និងសហគ្រាសក្នុងគ្រប់សេណារីយ៉ូ។

លោកHou Jinlong ប្រធានក្រុមអាជីវកម្ម Cloud និង AIនៅក្រុមហ៊ុន Huawei បានមានប្រសាសន៍ថា ឧស្សាហកម្ម កំពុងធ្វើឲ្យប្រសើរឡើងពី Cloud ទៅរកភាពវៃឆ្លាត។ ការច្នៃប្រឌិត AI លែងផ្តោតលើសេណារីយ៉ូតែមួយ ហើយការនាំភាពវៃឆ្លាត ដល់សេណារីយ៉ូទាំងអស់ គឺជានិន្នាការ ដែលមិនអាចត្រឡប់វិញបាន៕ ដោយ៖លី ភីលីព

Most Popular

To Top