បច្ចេកវិទ្យា

ក្រុមហ៊ុនផលិតរថយន្ត ធំផលិតរថយន្តធំអាមេរិក Ford អនុវត្តវិធីសាស្រ្ត EV របស់ចិននៅអាមេរិក

អាមេរិក៖ក្រុមហ៊ុន Ford ជាក្រុមហ៊ុនផលិតរថយន្តធំជាងគេទី ២ នៅសហរដ្ឋអាមេរិកបាននិយាយថាខ្លួនចង់ប្រើប្រាស់បទពិសោធន៍ដែលទទួល បានពីប្រទេសចិនលើរថយន្តអគ្គិសនី និងមុខងារឌីជីថលនៅលើពិភពលោកជាពិសេសទីផ្សារ ក្នុងស្រុករបស់អាមេរិកខាងជើងយោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។

លោក Jim Farley នាយកប្រតិបត្តិរបស់ Ford បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ China Daily ថា យើងមើលឃើញអតិថិជនចិនមានភាពជឿនលឿន បំផុតទាក់ទងនឹងបទពិសោធន៍អ្នកប្រើប្រាស់ឌីជីថល ។ ដើម្បីឲ្យយើងទទួលបានជោគជ័យ ក្នុងចំណោមក្រុមហ៊ុនទាំងនោះនេះគឺជារបៀបដែលយើងអាចអនុវត្តបាននៅទូទាំងពិភពលោក ជាពិសេសនៅលើទីផ្សារក្នុងស្រុករបស់យើងនៅអាមេរិក។ នេះជាការពិតជាពិសេស សម្រាប់យីហោដូចជា (ដៃបុព្វលាភរបស់ក្រុមហ៊ុន Ford) Lincoln។

បើយោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តចិនថា ប្រទេសចិនគឺជាទីផ្សារធំបំផុតសម្រាប់រថយន្តថាមពលថ្មីចាប់តាំងពីឆ្នាំ ២០១៥។ រថយន្តអគ្គិសនី និងរថយន្តកូនកាត់ជាង ១,២ លានគ្រឿងត្រូវបានលក់កាលពីឆ្នាំមុនដែលមានចំនួនប្រហែល ៤,៥ ភាគរយនៃការលក់យានយន្តសរុបនៅប្រទេសនេះ៕

Most Popular

To Top