បច្ចេកវិទ្យា

Google បង្ហាញមុខងារថ្មី ជូនដំណឹង ដល់អ្នកប្រើប្រាស់ គថ្លង់នូវសំឡេង ទឹកហៀរ ឆ្កែព្រុស និងរោទិ៍ពេលមាន អគ្គិភ័យ

អាមេរិក៖ក្រុមហ៊ុកបច្ចេកវិទ្យាយក្សអាមេរិក Google ណែនាំមុខងារថ្មីសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ដល់អ្នកប្រើប្រាស់គថ្លង់ដោយការជូន ដំណឹងពួកគេ អំពីសំឡេងរោទិ៍អគ្គិភ័យ និងឆ្កែព្រុសដោយការរំញ័រស្មាតហ្វូនរបស់ពួកគេ ឬបញ្ចេញពន្លឺកាមេរ៉ានេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

អ្នកប្រើអាចត្រូវបានគេជូនដំណឹងអំពី សំឡេងសំខាន់ៗតាមរយៈការជូនដំណឹងជំរុញការរំញ័រនៅលើទូរស័ព្ទស្មាតហ្វូនរបស់ពួកគេ ឬពន្លឺពីពន្លឺកាមេរ៉ារបស់ពួកគេ។ ខណៈក្រុមហ៊ុន Google បាននិយាយថាការជូនដំណឹងសំឡេង ត្រូវបានរចនាឡើងសម្រាប់មនុស្សប្រមាណ ៤៦៦ លាននាក់នៅលើពិភពលោកដែលមានការ បាត់បង់ការស្តាប់ ហើយវាក៏អាចជួយដល់មនុស្សដែលកំពុងពាក់កាសស្តាប់បានផងដែរ។

ក្រុមហ៊ុនបានបន្តថា មុនងារនេះបង្កើតជាមួយម៉ាស៊ីនមេ ការជូនដំណឹងសំឡេងប្រើមីក្រូហ្វូនក្នុងទូរស័ព្ទរបស់អ្នកដើម្បីស្គាល់សំឡេរំខានចំនួន១០ផ្សេងៗគ្នារួមទាំងសំឡេទារក ស្រែក ទឹកហូរ ផ្សែង និងសំឡេងរោទិ៍អគ្គិភ័យ ស៊ីរ៉ែន សំឡេងគ្រឿងបន្លឺ គោះទ្វារ និងការហៅទូរស័ព្ទលើតុ។

កាលពីឆ្នាំមុន Google បានណែនាំជម្រើសភាពងាយស្រួលថ្មីចំនួន២គឺ Sound Amplifier Live Transcribe ដោយប្រែក្លាយការនិយាយទៅ ជាអត្ថបទនៅក្នុងពេលវេលាជាក់ស្តែង ហើយថែមទាំងដាស់តឿនអ្នកនៅពេលឈ្មោះរបស់អ្នកត្រូវបាននិយាយ៕

Most Popular

To Top