បច្ចេកវិទ្យា

អាមេរិកអភិវឌ្ឍន៍ ជោគជ័យ មីស៊ីលល្បឿនជាងសម្លេងថ្មី វាយប្រហារគោលដៅខុស យ៉ាងច្រើន៦អ៊ីញប៉ុណ្ណោះ

បរទេស៖ the Defense News នៅថ្ងៃពុធនេះបានឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Ryan McCarthy បានធ្វើសេចក្តីថ្លែងសន្ទរកថា របស់លោកនៅឯសន្និសីទសមាគមកងទ័ពសហរដ្ឋអាមេរិកថា មីស៊ីលល្បឿនលឿនជាងសម្លេងដែលវាគឺស្ថិតនៅក្នងកម្មសិទ្ធប្រើប្រាស់របស់មន្ទីរប៉ង់តាហ្គោន ត្រូវបានធ្វើតេស្តជោគជ័យ។

នៅក្នុងសុន្ទរកថាបើកពិធី នាថ្ងៃទី ១៣ ខែតុលាលោកបាន និយាយយ៉ាងដូច្នេះថា“ មីស៊ីលល្បឿនលឿនជាងសម្លេងមួយប្រភេទនេះត្រូវបាន គេធ្វើតេស្តហើយជាលទ្ធផលវាអាច វាយប្រហារចំគោលដៅដែលខុសយ៉ាងច្រើនណាស់ ត្រឹមតែ ៦ អ៊ីញប៉ុណ្ណោះ” ។

អ្នកនាំពាក្យកងទ័ពបានធ្វើការបញ្ជាក់បន្ថែម អំពីការប្រកាសរបស់ លោក McCarthy ថាវាជាការពិតហើយគឺសំដៅទៅលើមីស៊ីលមួយដែលធ្លាប់ ធ្វើតេស្ត ដោយជោគជ័យកាលពីនៅឆ្នាំនេះ ដែលវាត្រូវបានបាញ់ចេញពីមូលដ្ឋាទ័ពនៅ តំបន់រក្សាទុកមីស៊ីលនៃប៉ាស៊ីហ្វិក តំបន់ Kauai រដ្ឋហាវ៉ៃកាលពីថ្ងៃទី ១៩ ខែមីនាកន្លងទៅ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top