បច្ចេកវិទ្យា

អ្នកណាជាអ្នក បង្កើត ឧបករណ៍ចោះក្រដាស pucnher?

ឧបករណ៍ចោះក្រដាសដំបូងមាន ដើមកំណើតដំបូងដោយ អ្នកជំនួញជនជាតិអាល្លឺម៉ង់ម្នាក់ដែលមានឈ្មោះFriedrich Soennecken ហើយដែលក្រោយ មកលោកក៏បានបង្កើតចេញជាក្រុមហ៊ុនផ្គត់ផ្គង់សំភារៈការិយាល័យSoennecken ផងដែរកាលពីឆ្នាំ១៨៧៥។

វាត្រូវបានបង្កើតឡើងដើម្បីសរសេរអក្សរផ្ចង់ប៉ុណ្ណោះដែលវាត្រូវបាន គេដាក់ឈ្មោះជាភាសាអង់គ្លេសថាRoundWritingដោយមានទាំងបំពាក់ប៊ិចនៅជាមួយ ផងហើយក្រោយមកលោកSoenneckennបានធ្វើការចុះឈ្មោះទិញយកប័ណ្ណប៉ាតង់ ជាផ្លូវការកាលពីខែវិច្ឆិកាឆ្នាំ១៨៨៦។

កាលពីថ្ងៃអង្គារម្សិលមិញគឺជាថ្ងៃគម្រប់ខួប លើកទី១៣១ឆ្នាំនៃការកកើតឡើង នៃឧបករណ៍ដែលមានប្រយោជន៍បំផុតនៅលើលោកសម្រាប់ អ្នកប្រើប្រាស់ក្នុងការងារ ការិយាល័យវាត្រូវបានGoogleយកមកធ្វើការអបអរសាទរជា រូបភាពរបស់វាផងដែរ៕ប្រែសម្រួល;ស៊ុនលី

Most Popular

To Top