បច្ចេកវិទ្យា

ជំនាន់ហ្សែន តែមួយគត់អ្នកទទួល មរតកពីឪពុកម្តាយបង្កើន ទំហំខួរក្បាល និងបង្កើនជំនាញលេខ

អាល្លឺម៉ង់៖ ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសអាល្លឺម៉ង់ បាននិយាយថា ការបម្រែបម្រួលនៃហ្សែន តែមួយហាក់ដូចជាត្រូវបានផ្សារភ្ជាប់ជាមួយនឹងទំហំនៃរូបធាតុពណ៌ប្រផេះ ទាំងផ្នែកខួរក្បាលដោយគ្រប់គ្រងតំណាងបរិមាណ និងសមត្ថភាពគណិតវិទ្យារបស់អ្នកនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ក្រុមអ្នកស្រាវជ្រាវមកពី ប្រទេសអាល្លឺម៉ង់បានសិក្សាហ្សែន និងខួរក្បាលរបស់ក្មេងតូចៗ១៧៨ នាក់ដោយរកមើលតំណភ្ជាប់ទៅនឹងលទ្ធផលនៃការធ្វើគណិតវិទ្យាក្រោយរយៈពេល២ឆ្នាំនៅសាលា។ ក្រុមស្រាវជ្រាវបានរកឃើញថា វ៉ារ្យ៉ង់នៅក្នុង ROBO1 ជាហ្សែនគ្រប់គ្រងការលូតលាស់ នៃជាលិកាសរសៃប្រសាទផ្នែកខាងក្រៅរបស់ខួរក្បាល និងការប៉ះពាល់ដល់ទំហំ នៃកោសិកាខួរក្បាលខាងស្តាំ។

ដោយសារតំបន់ខួរក្បាលនេះ ត្រូវបានគេគិតថា ដើរតួនាទីក្នុងការរាប់ និងកែច្នៃលេខការលូតលាស់របស់វា អាចពន្យល់ពីការផ្តល់យោបល់ពីមុនថា ROBO1 រួមចំណែកដល់សមត្ថភាពគណិតវិទ្យា។ការសិក្សានេះធ្វើឡើង ដោយគ្រូពេទ្យជំនាញខាងជំងឺសរសៃប្រសាទលោក Michael Skeide នៃវិទ្យាស្ថាន Max Planck  សម្រាប់វិទ្យាសាស្ត្រយល់ដឹង និងវិទ្យាសាស្ត្រខួរក្បាលរបស់មនុស្សនៅ Leipzig និងសហការីរបស់លោក។ 

ក្រុមអ្នកស្រាវជ្រាវបានសរសេរ នៅក្នុងក្រដាសរបស់ពួកគេថា យើងបានរកឃើញ ROBO1 ជាហ្សែនមួយត្រូវបានគេស្គាល់ថា គ្រប់គ្រងការលូតលាស់មុន ពេលមានទំហំនៃខួរក្បាលទាក់ទងទៅនឹងទំហំនៃកោសិកាខួរក្បាលខាងស្តាំ ដែលជាតំបន់សំខាន់សម្រាប់តំណាងបរិមាណ ។ ភាពខុសគ្នានៃបរិមាណបុគ្គល នៅក្នុងតំបន់នេះបានព្យាករណ៍រហូតដល់មួយភាគប្រាំ នៃការប្រែប្រួលអាកប្បកិរិយាខាងសមត្ថភាពគណិតវិទ្យា៕

ដោយ៖លី ភីលីព

Most Popular

To Top