បច្ចេកវិទ្យា

Appleតម្រូវឲ្យអ្នកអភិវឌ្ឍន៍ បញ្ចូលឈ្មោះ ស្លាកអាហារូបត្ថម្ភភាព ឯកជន បើពួកគេចង់មានលក្ខណៈពិសេស លើ App Store

អាមេរិក៖ក្រុមហ៊ុនបច្ចេកវិទ្យាយក្សសហរដ្ឋអាមេរិក App កំពុងតម្រូវឲ្យអ្នកអភិវឌ្ឍន៍ បញ្ចូល ស្លាកអាហារូបត្ថម្ភ ភាពឯកជនជាមួយកម្មវិធី បង្ហាញប្រភេទទិន្នន័យអ្នកប្រើប្រាស់ដែលត្រូវប្រមូលនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ស្លាកទាំងនោះមានគោលបំណងជួយអ្នកប្រើប្រាស់ ឲ្យយល់ពីការអនុវត្តឯកជនភាព របស់អ្នកអភិវឌ្ឍន៍មុនពេលពួកគេទាញយកកម្មវិធី។ ទំព័រផលិតផលបង្ហាញព័ត៌មាន ទាក់ទងទិន្នន័យត្រូវបានប្រមូលរួមទាំងថា តើទិន្នន័យនោះ ត្រូវបានភ្ជាប់ទៅនឹងអ្នកប្រើប្រាស់ ឬត្រូវបានប្រើដើម្បីតាមដានសកម្មភាពរបស់ពួកគេ។

យោងតាមការបង្ហាញផ្តល់ដោយ ក្រុមហ៊ុន Appleថា អ្នកអភិវឌ្ឍន៍ចាំបាច់ត្រូវបង្ហាញប្រសិនបើពួកគេប្រមូលឈ្មោះអ្នកប្រើប្រាស់ អ៊ីម៉ែល និងអាស័យដ្ឋាន រាងកាយ ព័ត៌មាន ហិរញ្ញវត្ថុ ប្រវត្តិស្វែងរក ប្រវត្តិទិញទិន្នន័យ ការប្រើប្រាស់ និងទីតាំងភូមិសាស្ត្រក្នុងចំណោម ទិន្នន័យផ្សេងទៀត។ តម្រូវការនេះនឹងជះឥទ្ធិពល ដល់កម្មវិធីថ្មី ឬការអាប់ដេតកម្មវិធី ណាមួយចាប់ពីថ្ងៃទី ៨ ខែធ្នូ។

អ្នកអភិវឌ្ឍន៍ក៏ត្រូវមានតម្លាភាព អំពីការអនុវត្តរបស់ដៃគូ ភាគីទី៣ដោយលេខកូដត្រូវបានបញ្ចូលទៅក្នុងកម្មវិធីរបស់ពួកគេ។ ការបង្ហាញខ្លះជាជម្រើសរួមទាំង ទិន្នន័យមិនត្រូវបានប្រើសម្រាប់គោលបំណងតាមដាន ឬសម្រាប់ការផ្សាយពាណិជ្ជកម្មរបស់ ភាគីទី៣ ឬព័ត៌មានប្រមូលបានក្នុងទម្រង់ឆ្លើយតបជាជម្រើស និងសំណើសេវាកម្មអតិថិជនមិនទាក់ទង នឹងគោលបំណងចម្បងរបស់កម្មវិធី៕ដោយ៖លី ភីលីព

Most Popular

To Top