បច្ចេកវិទ្យា

Virgin Hyperloop ដឹកអ្នកដំណើរដំបូង របស់ខ្លួននៅខាងក្នុងបំពង់ស្រូបបូមធូលី មានល្បឿងលើសពី ១០០ ម៉ែល / ម៉ោង

ឡាសវេហ្គាស៖លោក Josh Giegel ប្រធានផ្នែកបច្ចេកវិទ្យា Virgin Hyperloop បាននិយាយថា អ្នកដំណើរបានធ្វើដំណើរជាមួយយន្ត Virgin Hyperloop ជាលើកដំបូងដែលភ្ជាប់ប្រព័ន្ធរបស់រថយន្តតាមរយៈបំពង់បូមធូលីក្នុងល្បឿនជាង ១០០ ម៉ែល / ម៉ោង ប៉ុន្តែនៅទីបំផុតវានឹងលឿនជាង៦ដងនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ការធ្វើតេស្តិ៍សាកល្បងកាលពីម្សិលមិញបានដើរតួជាការបង្ហាញពីសុវត្ថិភាពដ៏សំខាន់សម្រាប់បច្ចេកវិទ្យាដែលក្រុម Virgin របស់លោក Richard Branson សង្ឃឹមថានឹងធ្វើបដិវត្តក្នុងការដឹកជញ្ជូន។ លោក Josh Giegel ប្រធានផ្នែកបច្ចេកវិទ្យា Virgin Hyperloop និងជានាយកបទពិសោធន៍នៃអ្នកដំណើរ Sara Luchian បានជិះនៅកន្លែងសាកល្បងនៅឡាសវេហ្គាសរបស់ក្រុមហ៊ុន។

យន្តនេះបានចំណាយពេលតែ ១៥ វិនាទីប៉ុណ្ណោះដើម្បីធ្វើដំណើរតាមបំពង់បូមធូលីប្រវែង៥០០ម៉ែត្រ ដែលត្រូវបានសាងសង់នៅវាលខ្សាច់ Nevada។ លោក Sultan Ahmed Bin Sulayem ប្រធានក្រុមហ៊ុន Virgin Hyperloop បានមានប្រសាសន៍ថា ខ្ញុំពិតជារីករាយណាស់បានឃើញប្រវត្តិសាស្រ្តដែលបានធ្វើនៅចំពោះមុខភ្នែកខ្ញុំ ។

លោកបានបន្ថែមថា យើងឈានមួយជំហានខិតទៅរកការឈានទៅរកយុគសម័យថ្មីនៃចលនារបស់មនុស្សនិងទំនិញដែលមានល្បឿនលឿនបំផុត ។ ស្ថាបនិកក្រុមហ៊ុន Virgin Group លោក Sir Richard Branson បានមានប្រសាសន៍ថា ក្នុងរយៈពេល២ឬ៣ឆ្នាំកន្លងមកនេះក្រុម Virgin Hyperloop កំពុងធ្វើការផ្លាស់ប្តូរបច្ចេកវិទ្យាឈានមុខគេទៅជាការពិត៕ ដោយ៖លី ភីលីព

Most Popular

To Top