អង់គ្លេស៖ ក្រុមអ្នកស្រាវជ្រាវចក្រភពអង់គ្លេស ធ្វើការសិក្សាមួយបានបង្ហាញថា ប្រហែល៧ក្នុងណោម១០មានការពេញចិត្តចំពោះបច្ចេកវិទ្យា នៃការតាមដានទីតាំងក្នុងកំឡុងពេលមានជំងឺរាតត្បាតឆ្លងដោយមិនគិតពីថា តើវាត្រូវបានជ្រើសរើសចូលឬមិនចាំបាច់នេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកស្រាវជ្រាវចក្រភពអង់គ្លេស បានធ្វើការស្ទង់មតិលើមនុស្សពេញវ័យជនជាតិអង់គ្លេសជាង ៣.៥០០ នាក់កាលពីរដូវក្តៅមុនក្នុងកំឡុងពេលនៃរលកដំបូងរបស់មេរោគ COVID-១៩ ដោយឆន្ទៈរបស់ពួកគេក្នុងការប្រើប្រាស់ បច្ចេកវិទ្យាបែបនេះ។
៧០ ភាគរយបានគាំទ្រការតាមដាន ទីតាំងរបស់ពួកគេតាមរយៈការជ្រើសរើសយកកម្មវិធី នៅលើស្មាតហ្វូនរបស់ពួកគេដើម្បីជួយអាជ្ញាធរកំណត់អត្តសញ្ញាណ ប្រសិនបើពួកគេត្រូវបានប៉ះពាល់ ជាមួយមនុស្សដែលមានមេរោគ Covid-19 ។តួលេខនេះបានធ្លាក់ចុះត្រឹមតែ ៦៥ ភាគរយ ឬជិត ២ ភាគ ៣ ប៉ុណ្ណោះ ប្រសិនបើតួលេខនេះត្រូវបានបង្ខំ និងអនុវត្តដោយរដ្ឋាភិបាលដោយមានការពិន័យ និងការចាប់ខ្លួន។
ការរកឃើញនេះបានបង្ហាញថា ជនជាតិអង់គ្លេសកំពុងតែចូលមកទទួលយកបច្ចេកវិទ្យារំលោភសិទ្ធិឯកជន ឬគ្រាន់តែមានឆន្ទៈក្នុងការធ្វើឲ្យមានការលើកលែង ឲ្យរួចផុតពីការចាក់សោរឲ្យបានឆាប់។ទន្ទឹមនឹងនេះ អ្នកឆ្លើយសំណួរជាង ៦០ ភាគរយបានគាំទ្រឲ្យមានលិខិតឆ្លង ដែនអភ័យឯកសិទ្ធិ ព្រមទំាងសំណុំបែបបទនៃឯកសារបង្ហាញថា ម្ចាស់របស់វាមានអង្គបដិប្រាណ SARS-CoV-2ដោយបង្ហាញថា ពួកគេមានភាពស៊ាំនឹងវីរុស៕
ដោយ៖លី ភីលីព


