បច្ចេកវិទ្យា

វិទ្យាសាស្ត្រទំនើប ជួយឲ្យបុរសអាយុ ៧៨ឆ្នាំ អាចមើលឃើញ ឡើងវិញ បន្ទាប់ពីពិការភ្នែក អស់១០ឆ្នាំ

អ៊ីស្រាអែល៖ លោក Jamal Furani បុរសពិការភ្នែកជនជាតិអ៊ីស្រាអែលអាយុ៧៨ឆ្នាំ អាចមើលឃើញវិញ បន្ទាប់ពិការភ្នែកអស់រយៈពេល១០ឆ្នាំ ដោយសារជំងឺភ្នែកក្រោយពីទទួលការព្យាបាលដោយប្រើកែវភ្នែក សិប្បនិម្មិតដំបូងទទួលបានជោគជ័យ ដូច្នេះមនុស្សពិការភ្នែករាប់លាននាក់នៅទូទាំងពិភពលោក អាចទទួលការព្យាបាលបាននេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

លោក Furani បានទទួលការផ្សាំភ្នែកសិប្បនិម្មិតដែលបញ្ចូលដោយផ្ទាល់ទៅនឹងភ្នែក ហើយបន្ទាប់ពីការវះកាត់រយៈពេលមួយម៉ោង លោកអាចស្គាល់សមាជិកគ្រួសារ និងអានលេខនៅលើតារាងនៃភ្នែក។ ការផ្សាំនេះមានឈ្មោះថា KPro គឺជាជាលិកាណាណូសំយោគមិនអាចបំផ្លាញបានដែលត្រូវបានគេដាក់នៅក្រោមភ្នាសស្តើងគ្របលើផ្ទៃនៃត្របកភ្នែក និងសាច់ដុំភ្នាសជាតំបន់ពណ៌សសម្រាប់ភ្នែក។

បើយោងតាមក្រុមហ៊ុនផលិតឧបករណ៍ផ្សាំរបស់ CorNeat បាននិយាយថា ស្រទាប់ខាងលើនៃ KPro ត្រូវបានរចនាឡើងជាមួយនឹងសម្ភារៈជីវគីមីជួយជំរុញរំញោចការលូតលាស់កោសិកាដែលនាំទៅដល់ការរួមបញ្ចូលគ្នានៃជាលិកា។ នីតិវិធីត្រូវបានអនុវត្តនៅថ្ងៃទី១១ ខែមករា ដោយសាស្រ្តាចារ្យ Irit Bahar ជាប្រធានផ្នែករោគភ្នែកនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្ររ៉ាប៊ីនក្នុងរដ្ឋ Petah Tikva ប្រទេសអ៊ីស្រាអែល។

តាមរបាយការណ៍របស់ Israel Haymon ថា គ្លីនិកអ៊ីស្រាអែលបានធ្វើការសាកល្បងមនុស្សដំបូងបង្អស់របស់កូអរណិតឈ្មោះ KPop ដែលមានអ្នកជំងឺសរុបចំនួន ១០ នាក់បានទទួលការយល់ព្រមកាលពីខែកក្កដាមុន៕

ដោយ៖លី ភីលីព

Most Popular

To Top